ចំងល់ដែលគ្មានចំលើយ?

នេះជាការដែលគួរឲ្យហួសចិត្តមួយ ចំពោះសំបុកអាយធីទៅលើការផ្តល់មតិ របស់ Blogger មួយចំនួន។

មតិរបស់ កូនផ្សោត

មតិរបស់ វិចូច

សំបុកអាយធី សូមសួរទៅកាន់ លោកអ្នកដែលបានទស្សនាប្លក់នេះ និងធ្លាប់ជាអ្នកគាំទ្រ អាយស៊ែម៉ាយវើល កន្លងមក ថា៖ តើទង្វើនៃការចែករំលែក របស់អាយស៊ែម៉ាយវើល កាលពីលើកមុន ខុស ឬត្រូវ??? ការចែករំលែកជាលក្ខណៈបង្ហាញ កម្មវិធីល្អៗ ព្រមជាមួយការផ្តល់ជូន នូវឡាយសិនស្រាប់ៗ ដល់លោកអ្នក ជាកំហុសឬយ៉ាងណា??? ប្រាកដណាស់ ចំពោះមតិអន្តរជាតិ ឬស្រុកអាមេរិច ឬប្រទេសរីកចំរើន និងប្រទេសអភិវឌ្ឍមួយចំនួន នេះជាទង្វើខុសច្បាប់ពិតមែន ព្រោះគេខំបង្កើត ចំនាយទាំងកំលាំង​ និងពេលវេលា។ ចុះចំពោះស្រុកយើងវិញ វាសមរម្យដែរអត់??? សួរថា ១០០%នៃអ្នកប្រើ ប្រព័ន្ធដំណើរការវីនដូ មានប៉ុន្មានភាគរយ ដែលប្រើកម្មវិធីកំចាត់មេរោគឡាយសិនត្រឹមត្រូវ? តាមដឹងប្រហែល តិចជាង១០%ផង! ដូច្នេះហើយ ការចែករំលែកបែបនេះ ជាកំហុសឬ??? តើអាយស៊ែម៉ាយវើល ចំនេញប៉ុន្មានពីការចែករំលែកនោះ??? ១០ដុល្លារ ២០ដុល្លារ ឬ? ក្នុងនាមខ្ញុំ ជាម្ចាស់ប្លុក ខ្ញុំពិតជាអស់សង្ឃឹមចំពោះ មតិរបស់ Blogger ខាងលើនេះណាស់។ សូមបងប្អូនជួយ ផ្តល់មតិមើលថា តើសំបុកអាយធី ដែលជាប្លក់ថ្មី របស់អាយស៊ែម៉ាយវើល គួរបន្តចែករំលែកទៀតដែរឬទេ?

សូមអរគុណ!!!

About these ads

47 comments on “ចំងល់ដែលគ្មានចំលើយ?

  1. អ្នក IT នៅស្រុក​ខ្មែរ​ពេញ​ចិត្តណាស់ ព្រោះ វាគ្មាន​គូរប្រកួតយូរហើយ ទាល់តែ​បាន​ភ្លាម​វា ចាត់ការ​ភ្លាម ជាពិសេស KillerX ដែរចេញចូល WordPress ជើង​មិនជាប់ដី

  2. គួរ​អោយ​សោក​ស្ដាយ​ណាស់​ដែល​មាន​លោក​ជា​អ្នក​អាយ​ធី​ដែរ តែ​ក៏​ល្អ​ដែរ​ ព្រោះ​មិន​មែន​ជា​សិស្ស​​រួម​គ្រូ ហិហិហិ។

    បើ​លោក​ចេះ​យក​បេះ​ដូង​គេ​មក​ដាក់​ក្នុង​បេះ​ដូង​ខ្លួន​ឯង ប្រហែល​ជា​មិន​និយាយ​បែប​នេះ​ទេ។ ប្រហែល​ជា​មិន​នាំ​គ្នា​ធ្វើ​ខ្លួន​អោយ​បរទេស​មើល​ងាយ​ឡើយ។

  3. ខ្ញុំ​គិត​ថា​គ្រាន់​តែ​យក​របស់​គេ​ដែល​ចែក​រំលែក​ហើយ យក​មក​ចែក​បន្ត វា​ហាក់​ដូចជា​មិន​មាន​ប្រយោជន៍​អ្វី​ច្រើន​នោះ​ទេ យ៉ាង​ណា​ម៉ិញ​គឺ​វា​ជួយ​ជម្រុញ​ឲ្យ​វប្បធម៌​លួច​គេ​កាន់​តែ​រីក​សាយភាយ ។

      • ចែកទៅកុំខ្វល់ អោយតែយើងចែកដោយ​ស្របច្បាប់
        បានមានអ្នកចេះចែកច្រើន​ខ្ញុំអរណាស់ ព្រោះខ្ញុំគ្មានអីនឹងគេ
        តែកាលណាខ្ញុំមាន​ ខ្ញុំចែក​ដែរ

      • និយាយ​ពី​រឿង​លួច​គេ​ម​ក​ប្រើ បើ​និយាយ​ពី​ក្រម​សីលធម៌​គឺ​វា​ខុស មិន​ចាំបាច់​គេ​ប្រាប់​ក៏​យើង​គង់​ដឹង​ខ្លួន ។ និយាយ​ពី​ច្បាប់​វិញ​គឺ​រឹត​តែ​ខុស​ទៅ​ទៀត ។ រាល់​គ្នា​ស្អប់​ណាស់​ចោរ​លួច​ចោរ​ឆក់ ដែល​លួច​របស់​យើង ឬ​បង​ប្អូន​យើង តែ​បែរ​ជា​ស្រលាញ់ និង​ជម្រុញ​ចោរ​ដែល​លួច​មក​ឲ្យ​យើង​ទៅ​វិញ ។ មិន​ខុស​អី​ពី​អ្នក​ដែល​ស្អប់​អំពើ​ពុក​រលួយ ដែល​ដល់​កូន​ខ្លួន​ចង់​តែ​ឲ្យ​ចូល​ធ្វើការ​កន្លែង​ខ្លាញ់ ។

        ខ្ញុំ​យល់​មក​ពី​ក្រ​ទើប​លួច​គេ តែ​លួច​គេ​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ទេ? ឲ្យ​តែ​នៅ​បន្ត​លួច​គេ គឺ​ក្រ​តាំង​ពី​ឪ​រហូត​ដល់​កូន ព្រោះ​កូន​ឯ​ណា​នឹង​គិត​ថា​ខំ​រក​ស៊ី​ត្រឹមត្រូវដើម្បី​មានបាន បើ​ឪ​លួច​គេ​ស្រួល​យ៉ាង​នេះ ។ តើ​កូន​ឯណា​នឹង​គិត​ខំប្រឹង​អភិវឌ្ឍន៍ បើ​ឪ​គេ ឪ​ឯង​លួច​គេ​តា​ទាំងអស់ ។ តើ​កូន​ឯណា​នឹង​ខិត​ខំ​ប្រឹងប្រែង​រៀន​សូត្រ​ស្រាវជ្រាវ បើ​ឃើញ​ឪ​ម្ង៉ៃ​លួច​តែ​គេ ។

        ខ្ញុំ​សោកស្ដាយ​ដែល​ថា អ្នក​ដែល​ចំណាយ​លុយ​រៀន អាយធី ដល់​ទៅ បួន​ប្រាំ​ឆ្នាំ បែរ​ជា​នាំ​គ្នា​និយាយ​ថា លួច​គេ មក​ប្រើ​ល្អ ហើយ​ថែម​ទាំងចែក​ចាយ​គ្នា​ដោយ​មិនមាន​ការ​អៀន​ខ្មាស់ ។ សំខាន់​គឺ​មិនមែន​លួច​ដោយ​ផ្ទាល់​ទៅ​ទៀត គឺ​លួច​របស់​ដែល​គេ​លួច​ហើយ ។

        មាន​អ្នក​ខ្លះ​ថា​ខ្លួន​ពូកែ​លួច សួរ​ថា​លួច​បាន​អី​ខ្លះ? លួច​របស់​ដែល​គេ​លួច​ហើយ​ហ្នុង? បើ​ពូកែ​មិន​ធ្វើ​ឲ្យ​ល្បី​ដូច GeoHot.Us iPhone និង PS3 hacker ទៅ?

        អាយធី​ចូល​មក​ស្រុក​ខ្មែរ​ដូច​យូរ​ដែរ​ហើយ គិត​ទៅ​ជាង ១០​ហើយ តែ​បើ​និយាយ​ពី​សមិទ្ធផល​សឹង​ថា​គ្មាន សូម្បី​តា​ពុម្ព​អក្សរ​យូនីកូដ ក៏​ស្ថិត​នៅ​ក្រោម​ការ​ជ្រោមជ្រែង​របស់​បរទេស ព្រោះ​ម្នាក់ៗ​គិត​ថា ខំ​ធ្វើ​អី​ហ្អា ម៉ា​គង់​តែ​គេ​ឲ្យ​ជំនួយ​ គង់​តែ​គេ​ជួយហ្នឹង? ទៅ​ភ័យ​ខ្លាច​ដាច់​ពោះ​ធ្វើ​អី លួច​តែ​គេ​ក៏​បាន​ប្រើ​ដែរ ។

        វិបសាយ​ខ្មែរ​មាន​ច្រើន​ណាស់ បើ​មិន​និយាយ​ពី​ព័ត៌មាន​ចាប់​រំលោភ ឆក់​ប្លន់ គ្រោះថ្នាក់​ចរាចរ គឺ​លួច​របស់​គេ​យក​មក​ចែកចាយ​បន្ត សួរ​ថា​ធ្វើ​អញ្ចឹង​មាន​ប្រយោជន៍​ឬ?

        សង្ឃឹម​ថា​មាន​តែ​ខ្ញុំ​ទេ​ដែល​ឆ្គួត​ម្នាក់​ឯង​និយាយ​ដូច​នេះ…

      • ខ្ញុំសឹងតែលែងចង់និយាយរឿងនេះ ហើយតែសូមបកស្រាយជូន លោក evannak បន្តិចចុះ! ពាក្យថាលួចពិត ជាអាក្រក់ស្តាប់ណាស់! ហើយថែមទាំងគួរឲ្យ ស្អប់ខ្ពើមទៀតផង! តែនេះ មិនសំដៅលើការលួចទ្រព្យរបស់ អ្នកណា ដើម្បីបំពេញភាពស្តុកស្តមរបស់ខ្លួនខ្ញុំឯណា! នេះគឺការលួចចំនេះវិជ្ជា! តើការលួចចំនេះវិជ្ជាខុសដែរឬ? បើថាខុស ឈប់និយាយទៀតចុះ ញ៉ុមសូមអស់យោបល់ហើយ!

        ឧទា.​ លោកបង្កើតវ៉ិបសាយនិយាយពី សំនួរ ថាតើសំនួរ ដែលលោកយកមកដាក់ជាសំនួរប្រភេទណា? ឬមួយលោកគ្រាន់តែដេកគិតក៏នឹកឃើញ?

        ពិតណាស់ មនុស្សត្រូវរៀន ពីមនុស្សគ្នាឯង! ហើយការរៀនទៀតសោធ តែងតែយកវិជ្ជាពីខាងក្រៅមកបំពេញ! ការទាញយកចំនេះវិជ្ជាដែលមាន មករៀនគឺការលួចគេ ឬយ៉ាងណា?

        បើនិយាយពីអាយធីស្រុកខ្មែរ ដែលមិនសូវមានសម្ថតភាព នោះគឹបណ្តាលមកពីការស្រាវជ្រាវ នៅមានកំរិត ហើយការស្រាវជ្រាវគឺ ការយករបស់អ្នកដទែមកសិក្សាទើបបំបែកចេញជារបស់ថ្មីមួយបាន! មិនថាចឹង?

        បើអាចញ៉ុមចង់សាកល្បងមនុស្ស ១០នាក់ដែលមានការស្រាវជ្រាវ (យករបស់គេមកសិក្សា) និង​ ១០ នាក់ អ្នកដែលប្រកាន់ភ្ជាប់ ភាពត្រឹមត្រូវ ពោលគឺអង្គុយគិត និងបំបែករូបមន្តចេញដោយខ្លួនឯង ថាតើអ្នកណារីកចំរើន លឿនជាង????

        បើនិយាយពី វិបសាយ​ខ្មែរ​មាន​ច្រើន​ណាស់ បើ​មិន​និយាយ​ពី​ព័ត៌មាន​ចាប់​រំលោភ ឆក់​ប្លន់ គ្រោះថ្នាក់​ចរាចរ គឺ​លួច​របស់​គេ​យក​មក​ចែកចាយ​បន្ត សួរ​ថា​ធ្វើ​អញ្ចឹង​មាន​ប្រយោជន៍​ឬ?
        លោកប្រុងធ្វើជាកង្កែបក្នុងអណ្តូងឬយ៉ាងណា? ស្អីក៏មិនចង់បាន ស្អីក៏មិនចង់ដឹង?

        ខ្ញុំពិតជាសោកស្តាយចំពោះការចំនាយពេលវេលាខំស្វែងរករបស់ដែលមិនត្រូវចំនាយប្រាក់ (ដូចជាក្រេកជាដើម) ហើយបែរជាមានការថ្តោតទោសយ៉ាងធ្ងន់ធ្ងរដល់ម្លឹង!!! មិនដឹងថាបមានប៉ុន្មាននាក់ទៀតទេ ដែលគិតដូចនេះ!

        សង្ឃឹមថា សំដីមួយឃ្លាចុងក្រោយរបស់លោក ប្រហែលអាចក្លាយជាពាក្យពិតចុះ បើលោកនៅតែបន្តគំនិតបែប មិនរីកចំរើនដូចនេះ!

        សូមអធ្យាស្រ័យ!

  4. តាម​ពិត​ទៅ អ្វី​ដែល​ខ្ញុំ​និយាយ មិនមែន​មាន​ន័យ​ថា ត្រូវ​បញ្ចប់​ការ​លួច​នោះ​ទេ ព្រោះ​ពិត​ណាស់ នៅ​ស្រុក​យើង កំលុង​ពេល​នេះ ឫ​ពេល​មួយ​ណា​ខាង​មុខ​នោះ ក៏​មិន​អាច​ធ្វើ​បាន​ដែរ។ តែ​សុំ​តែ​ថា បើ​ខុស​ហើយ គួរ​តែ​ថា “មែន ខ្ញុំ​លួច ខ្ញុំ​ខុស តែ​គ្មាន​ជម្រើស​ទេ”

  5. ការបែង​ចែក​បែប​នេះ អាច​ថា​ជា​សប្បុរសធម៌​មួយ (អាច​ចាត់​ទុក​ថាមិន​ខុស​នឹង​សីលធម៌​នៅ​ស្រុក​យើង) តែយើង​យក​របស់​គេ​មក​ចែក​ចាយ​បន្ត​អ៊ីចឹង​ច្បាស់​ជា​ខុស​ហើយគឺ​ខុស​នឹង​ច្បាប់ ព្រោះ​របស់​គេ​ គេ​រក្សា​សិទ្ធិ។ ប្រទេស​យើង​ជា​ប្រទេស​ក្រីក្រមែន តែ​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំនោម​ប្រទេស​ដទៃ ដែល​មានកាតព្វកិច្ច​ត្រូវ​គោរព​ច្បាប់​រក្សា​កម្មសិទ្ធិ​បញ្ញា​ដែរ ពិត​មែន​តែ​ច្បាប់​នេះមិន​ទាន់​ត្រូវ​បាន​រឹតបន្តឹងក៏​ពិត​មែន។

    បើ​បន្ត​ទង្វើ​របៀប​នេះ ថ្ងៃ​ក្រោយ​គង់​គេ​លុប​ Blog យើង​ចោល​ម្ដង​ទៀត ជាមិន​ខាន។ប្ រព័ន្ធ Blog នេះ មិន​មែន​គ្រប់​គ្រង​ដោយ​ខ្មែរ ៩០ ភាគ​រយ​ដែល​ប្រើ​ប្រាស់​ Software ដោយ​គ្មាន​ License ស្រប​ច្បាប់​ ដូចលោក​លើក​ឡើង​នោះ​ទេ។ ប្រាកដ​ណាស់ មនុស្ស​ភាគ​ច្រើន​នៅ​ស្រុក​យើង​ប្រើ Software ខុស​ច្បាប់ តែ​នេះមិន​អាច​ជា​លេស​ ជា​ហេតុផល​ស្រប​ច្បាប់​សំរាប់​អោយ​យើង​ចែក​ចាយ​បន្ត​នូវ​ software ខុស​ច្បាប់​ នោះ​ទេ។ យើង​កុំភ្លេច​ថា ប្រធាន​របស់​ WordPress រស់​នៅ​ក្នុងប្រទេស​គោរពច្បាប់​កម្មសិទ្ធិ​បញ្ញា​តឹងរ៉ឹង។​

    យើង​គួរ​តែ​ចែក​ចាយ​តែ​របស់​ណា ដែល​មិន​រក្សា​សិទ្ធិ ដែល​បើក​ទូលាយ អោយ​ចែក​ចាយ​ដោយ​សេរី។ បើ Software ណា ដែល​លោក​គិត​ថាល្អ ហើយ​រក្សា​សិទ្ធិ ខ្ញុំ​គិត​ថា លោក​គួរ​តែ​បង្ហាញ​ពី​ Software នោះ បាន​ហើយ មិន​បាច់​ដាក់​ link អោយ​ Download នោះ​ទេ។

  6. តាំងពីប្រើអ៊ីនធើណេតមក ខ្ញុំចំនេញបាន៧ពាន់២រយម្ភៃប៉ីតុលាគត់ ២០០៤-២០១១ តែយកមកចាយអត់បានទេ គឺចំនេញតាមរយៈកម្មវិធី វិដេអូ និងរូបដែលលក់បាន……. វប្បធម៌ចែករំលែកគឺគ្មានបានកំរៃមកវិញ តែបានអ្នកមានវប្បធម៌ចែករំលែកកាន់តែច្រើន…

  7. សួម​​មើល​អារម្មណ៍ ខ្លួន​ឯង​មើល​ ពេល​ដែល​គេបិទ​ប្លក់ Free សោះនឹង តាំង​ដើ​រ​ចោទគេចោទឯង​ពាស​វាលពាសកាល​។ ចុះ​​ទម្រាំ បើគេលួច​ស្នាដៃសំបុក IT ឯង​វិញនោះមិន​ដឹង​ជា​​ឡាំប៉ាយ៉ាងណាទេ?

      • កន្លែង​ណាដែលថា​ខ្ញុំ​ចិត្ដ​ចង្អៀតនោះ? ចំពោះ​អត្ថបទ​ក្នុង​ប្លក់​ខ្ញុំ​សរសេរនោះ ភាគ​ច្រើន​ជា​អត្ថបទស្រាវជ្រាវ​របស់ខ្ញុំ ហើយ​ខ្ញុំ​ធ្វើវាដោយ​ខ្លួន​ឯង។ ហើយ​កន្លែង​ណាដែល​ថាខ្ញុំ​បក​ប្រែរបស់គេនោះ​សូម​ជួយ​ប្រាប់​ផង។ ខ្ញុំទទួលស្គាល់ថាប្លក់​មាន​ផ្នែក​ខ្លះ​ខ្ញុំ​យក​របស់គេមកមែន តែខ្ញុំ​មិន​រហូតដល់ ១០០% នោះទេ ហើយ​ជ្រុល​យក​របស់ដែល​គេចែក​ចាយ​ដោយឥតគិតថ្លៃ ហើយ​ក៏មាន​ដាក់ដំណអោយទៅគេដែរ។ មិនដូច​អ្នក​ខ្លះ​ទេ ខ្លួន​ខុស​ហើយ​​មិនទទួលខុសទេ ប្រកែក​យក​តែ​ឈ្មះមិនគិតពីហេតុផល។

  8. សួស្តីបងប្អូនខ្មែរយើងទាំងអស់គ្នា
    ខ្ញុំពិតជាសប្បាយចិត្តមែនទែនចំពោះការបញ្ចេញមតិខាងលើ បើទោះបីជា
    ការខ្វែងគំនិតគ្នា តែវាជាការខ្វែងគំនិតគ្នារបស់បញ្ញាវ័ន្ត ដូច្នេះគង់នឹងមានការ
    អភិវឌ្ឍន៏មិនខានទេ។
    សូមអរគុណ…!!

  9. Pingback: ទស្សនៈ​អា​ផ្លយ៖ សង្គ្រាម​លីនុច និង វីនដូ អុកឡុក​ពិភពគុន!!! | ប្លុកក្មេងស្រែ

  10. មានបងប្អូនណាស្គាល់បបរប្រូង រឺបបរផិះទេ?
    ចំពោះអ្នកស្គាល់នឹងនិយាយថា គ្មានអីផង អាបបរនឹង នឹង…
    តែបើចំពោះអ្នកមិនស្គាល់វិញ អូរនេះពិតជាពត៌ថ្មីមានមួយសម្រាប់ពួកគាត់
    ចែករំលែកមានន័យទូលំទូលាយ គឹសរុបទាំងអស់មិនថាថ្មីរឺចាស់ ព្រោះសម្រាប់
    អ្នកដឹងគឺចាស់ តែវានៅតែថ្មីសម្រាប់អ្នកដែលមិនដឹង….!!!
    សូមអរគុណបងប្អូនទាំងអស់គ្នា…!!

    • អីយ៉ាស់ និយាយមកចំនុចខ្ញុំចង់បានតាហ្មង
      មែនហើយ ខ្ញុំចែកអ្វីដែលខ្មែរយើងមួយចំនួនដែលគ្មាន ហើយបានធ្វើការបង្ហាញខ្លះៗពីអ្វីដែលខ្មែរភាគច្រើនមិនបានដឹង !
      មិនមែនមនុស្សម្នាក់ៗសុទ្ធតែមានគំនិតដូចគ្នាទាំងស្រុងនោះទេ ពេលនេះគេខ្វែងគំនិតគ្នា តែប្រហែលជាមានពេលណាមួយគេណាត់គ្នាចាប់ដៃគ្នាក៏មិនដឹងផង។ យ៉ាងណាមិញ សូមបញ្ចប់មតិខ្ញុំត្រឹមហ្នឹងចុះ

  11. ធ្វើកូនខ្ទមមួយទៀតទៅ សំរាប់ដាក់តែរបស់លួចបាន
    និងចែកចាយគ្នាភ្លក់និងប្រើប្រាស បើគេរករឿងលើក
    ក្រោយអោយវាឆេះតែអាកូនខ្ទមហ្នឹងទៅបានហើយ
    ទុកផ្ទះធំថ្មីនេះជួបជុំគ្នាផឹកស៊ីរាំលេង តាមយោបល់ខ្ញុំ ។

    លើកលែងតែអ្នករកស៊ីធំដុំ ទើបទិញកម្មវិធីប្រើមានច្បាប់
    ត្រឹមត្រូវ បើថាសំរាប់អែកជន សំរាប់រៀន គ្មាននរណារក
    លុយទិញទាន់ទេ កម្មវិធីចេញថ្មីៗប្តូរជំនាន់រៀងរាល់តែឆ្នាំ ។
    គ្រាន់តែថា ចេះលួចចេះលាក់ ចេះចែករំលែកគ្នា កុំចំហ
    កណ្ដាលវាលចូលភ្នែកម្ចាស់ដើមគេបានហើយ ។

  12. ការចែករំលែក ចេញពីគំនិត រឺពីបេះដូង? (សំរាប់អ្នកសិក្សារស្រាវជ្រាវ)
    នៅស្រុកយើងការចែករំលែកមិនបញ្ចេញអស់ទេ ចង់សួរថា ហេតុអ្វី?
    ឧ. គ្រូចេះ១០ក្បាច់​ បង្រៀនសិស្ស ៩ក្បាច់ ទុក១ក្បាច់..
    សិស្សបង្រៀនបន្ត ៨ក្បាច់ ទុក១ក្បាច់…
    សិស្សបង្រៀនបន្តទៀត 7ក្បាច់ ទុក១ក្បាច់…
    ….
    ….
    ….
    ចុងបញ្ចប់ទៅជាយ៉ាងណា!

  13. ត្រូវតែចែកចាយ អោយ​ម៉ាទំហឹង ព្រោះ​ស្រុកក្រ ដូចជាខ្ញុំ​នេះ​មិនបានចូលរៀន​ទេ ទាល់តែគេចែក Free ទើបទទួលបាន
    ចែកចាយ បទពិសោធន៍ អោយណាណី (តែកុំខុសច្បាប់)
    បើអ្នកណាមិនចង់ចែក នៅអោយស្ងៀម កុំយកជើងរៀទូក ប្រយ័ត្នវៃបាក់ជើង

  14. ដូច​ទើប​ភ្ញាក់​ពី​គេង​​! និយាយ​មក​ដូច​មាន​តែ​ខ្មែរ​ទេ​ ដែល​មាន​ប្លក់​សរសេរ​ប្រកាស​ពី​​free software ឬ​ crack នេះ​។ សូម​បង​ៗ​ខាង​លើ​ដែល​មាន​គំនិត​រិះ​គន់​ ឬ​ប្រហារ​មក​កាន់​ប្លក់​ sombokit ដោយ​ពាក្យ​ធ្ងន់​ៗ សូម​មេត្តា​ទៅ​ដើរ​ស្រង់​ស្ថិតិ​​ក្នុង​អ៊ីនធ័រណេត​​បន្តិច​ទៅ​ ថា​នៅ​លើ​ពិភព​លោក​នេះ​ មាន​ប្រទេស​ណា​ខ្លះ​ដែល​​មាន​ប្លក់​ទាក់​ទង​នឹង​crack​នេះ​ ហើយ​មាន​ប្លក់​ប៉ុន្មាន​ ជាតិ​សាសន៍​ណា​ខ្លះ​?
    គឺ​មាន​រាប់​ពាន់​រាប់​លាន​ រាប់​មិន​អស់​ទេ​ ហើយ​ម៉េច​ក៏​ធ្វើ​ដូច​ភ្ញាក់​ផ្អើល​សម្រាប់​ប្លក់​ sombokit នេះ​ម្ល៉េះ​? ដល់​ពេល​មក​ត្រឹម​ត្រូវ​ ត្រឹម​ត្រូវ​ហួស​ហេតុ​។ ហើយ​ខ្ញុំ​ក៏​ជឿ​ដែរ​ថា​ អ្នក​ខាង​លើ​ សុទ្ធ​តែ​កំពុង​ប្រើ​កម្មវិធី​យ៉ាង​ហោច​ណាស់​មួយ​ ដែល​លួច​crack ឬ​ពុំ​ស្រប​ច្បាប់​។ បើ​បង​គ្រាន់​បើ​ បង​ទិញ​យក​មក​ប្រើ​គ្រប់​ផលិត​ផល​ទៅ​។ ចំពោះ​បង​ជា​អ្នក​មាន​ ឬ​មិន​មាន​ ខ្ញុំ​មិន​ដឹង​ទេ​ តែ​ខ្ញុំ​នេះ​ក៏​ដូច​ជា​សិស្ស​ដទៃ​ទៀត​នៅ​ជុំ​វិញ​ពិភពលោក​ គ្មាន​លុយ​​ទេ​ តែពួក​ខ្ញុំ​ចង់​ចេះ​ និង​ចង់​ប្រើ​កម្មវិធី​ទាំង​នោះ​ ដូច​នេះ​ បើ​មាន​គេ​ចិត្ត​ល្អ​​ ប្រាប់​ពី​របៀប​ដែល​អាច​ប្រើ​ដោយ​ហ្វ្រ៊ី​បាន​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​ខ្ញុំ​ជា​អ្នក​ក្រ​តែ​ចង់​ចេះ​។
    បើ​បង​មិន​ចូល​ចិត្ត​របស់​ហ្វ្រ៊ី​នេះ​ទេ​ បង​កុំ​មក​អើត​លើម​នៅ​ទីនេះ​ទៅ​បាន​ហើយ​។ កុំ​មក​បំបាក់​ទឹក​ចិត្ត​គេ​។

  15. អ្នកខ្លះលួចរបស់គេដែរ តែគេយកមកប្រើផ្ទាល់ខ្លួនហើយអួតខ្លួនថាត្រឹមត្រូវ ព្រោះថាគេមិនដឹង។ មនុស្សគ្រប់រូបសុទ្ធតែមានកំហុស គ្រាន់តែតិចឬច្រើន។ អ្នកដែលអួតថាខ្លួនល្អ គឺពិតជាបុគ្គលមិនល្អទេ ទាល់តែអ្នកដទៃនិយាយថាល្អ
    ទើបក្រអូបបញ្ច្រាស់ខ្យល់។ អស់លោកខិតខំស្រាវជ្រាវទៅ ជួយបង្ហាញខ្មែរដែល
    ល្ងង់ខ្លៅឲ្យចេះតៗគ្នាផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s