លទ្ធផលសំរេច

លទ្ធផលសំរេច
ជំហានទី១៖ បើកកម្មវិធី Illustrator ហើយបង្កើត Project ថ្មីមួយ បន្ទាប់មកប្រើ Ellipse Tool ដើម្បីគូរ

ជំហានទី១
ជំហានទី២៖ ចាក់បំពេញពណ៌ដោយប្រើ Gradient Panel

ជំហានទី២
ជំហានទី៣៖ បង្កើត ellipse ថ្មីមួយទៀត (សំរាប់ក្នុងគ្រាប់ភ្នែក) ហើយប្រើ Gradient Panel ដដែលសំរាប់ចាក់ពណ៌
ជំហានទី៤៖ ដាក់គ្រាប់ភ្នែកខាងក្នុង
ជំហានទី៥៖ ដាក់គ្រាប់ភ្នែកខាងក្នុងពណ៌ខ្មៅ និងពន្លឺ សឲ្យមើលមកឃើញចាំង រលោងៗ
ជំហានទី៦៖ Select លើគ្រាប់ផ្នែកខាងក្នុង (ជំហានទី៣) រួចចំលង(Ctrl + C) ហើយ Paste (Ctrl+B = Paste in Back) ។ សូមធ្វើការផ្លាស់ទីឡើងលើ ហើយដាក់ពណ៌ទឺកក្រូចចាស់ និង Paste ម្តងទៀត ដោយផ្លាស់ទីចុះក្រោមវិញម្តង រួចចាក់ពណ៌ស
ជំហានទី៧៖ Select លើគ្រាប់ភ្នែកទាំងមូល ហើយចំលង (Ctrl + F = Paste in Front) និង Paste ទៅកាន់ទីតាំងមួយទៀត នោះយើងនឹងទទួលបានផ្នែកទាំងគូរ។
ជំហានទី៨៖ ធ្វើចិញ្ចើម ដោយប្រើ Rectangle Tool (M)
ជំហានទី៩៖ ធ្វើឲ្យចិញ្ខើម រាងមូល សូមចូលទៅកាន់ Effects > Stylize > Round Corners ត្រង់ Radius Corner Dialog សូមដាក់ ១០ px ឬចំនួនផ្សេងពីនេះ យោងតាមទំហំ Project របស់អ្នក។

ជំហានទី៩
ជំហានទី១០៖ ចូលទៅកាន់ Go Effects > Warp > Arch ដោយបំពេញតួលេខស្រដៀង ឬដូចខាងក្រោម យោងទៅតាមទំហំ Project របស់អ្នក។ បន្ទាប់មក Object > Expand Appearance.
ជំហានទី១១៖ ចាក់ពណ៌ឈាមជ្រូក ចូលចិញ្ចើម និងប្រើ Gradient Tool (G)
ជំហានទី១២៖ Select ចិញ្ចើមទាំងមូល រួចចំលង និង Paste in Front និងចូលទៅកាន់ Object > Transform > Reflect ដើម្បីត្រឡប់រូប
ជំហានទី១៤៖ បង្កើតច្រមុះ
ជំហានទី១៥៖ ចាក់ពណ៌
ជំហានទី១៦៖ ចំលង និង Paste in Back រួចប្រើ Direction Tool (A)
ជំហានទី១៧៖ បង្កើតមាត់ ដោយប្រើ Ellipse Tool និង Rectangle Tool

ជំហានទី១៧
ជំហានទី១៨៖ ចាក់ពណ៌
ជំហានទី១៩៖ ចំលង និង Paste in Back ហើយផ្លាស់ទី ដូចជំហានខាងលើ
ជំហានទី២០៖ បង្កើតស្នាមតាមកៀនមាត់ពេលសើច
ជំហានទី២១៖ ចាក់ពណ៌ និងចំលង ហើយ Paste
ជំហានទី២២៖ ចំលង និង Paste ហើយដាក់តាមកៀនមាត់ ៣ជ្រុង
ជំហានទី២៣៖ Select លើប្រអប់មាត់ធំ ពណ៌ឈាមជ្រូក ហើយចំលង និង Paste in Front រួចទាញឡើងមកលើ និងចាក់ពណ៌ឲ្យវា
ជំហានទី២៤៖ បង្កើតស្នាមធ្មេញ ដោមប្រើ Star Tool
ជំហានទី២៥៖ បង្កើតអណ្តាត ដោប្រើ Ellipses Tool ហើយ ចាប់យកមាត់ ធ្មេញ ស្មាមសើច និងអណ្តាតមកផ្គុំ
ជំហានទី២៦៖ យកបង្គុំខាងលើ មកភ្ជាប់ជាមួយមុខ
ជំហានទី២៧៖ បង្កើតស្នាមផ្កាយជុំវិញ
ជំហានទី២៨៖ ចាក់ពណ៌
ជំហានទី២៩៖ ចំលង និងកាច់រៀង
ជំហានទី៣០៖ យករូបខាងលើ មកតំរៀបភ្ជាប់ជាមួយក្បាលទាំងមូល
ជំហានទី៣១៖ ហើយសូមចំលង ទំរង់ក្បាលខាងក្រៅដើម្បីដាក់ស្រមោល
ជំហានទី៣២៖ រួចជាស្រេច
សូមទាញយកនៅទីនេះ ព្រះអាទិត្យស្ញេញ។



























បង្ហាញបានល្អ សូមបីតែ ទស្សនាវដ្តីនៅស្រុកខ្មែរ ក៏មិនទាន់ដល់កំរិតនឹងផង។
ហាហា! មិនដល់ថ្នាក់នឹងរ៉េ!
ឡូយណាស់ អរគុណដែលបានប្រាប់វិធីធ្ងើអរគុណៗៗ!!!!
បាច់អរគុណអីទេ! អ្នកស្រុកអ្នកភូមិមួយគ្នានឹង! ហាហាហ
មានទេពកោសល្យមែន!
តិចតួចទេបងអើយ! លើសឈាមញ៉ុមឡាប់ហើយ!
it’s awesome.
wow! ស្វាគមន៍ស្រីស្អាត! មានកិត្តិយសណាស់នៀក! ហេហេ! រីករាយដែលបានស្គាល់!
yes nice to know u too.
អរគុណណាស់បង !ញ៉ុមកំពុងតែចង់បានមេរៀនពី កម្មវិធីនេះស្រាប់ផង!
បង! តើអាចប្អុនសំណូមពរអោយបងដាក់បន្ថែមនៅមេរៀនបែបនេះជាបន្តបន្តាប់ទៀតតើបានដែរទេ?
ដើម្បីជាប្រយោជន៍ដល់ក្មេងជំនាន់ក្រោយដូចជាខ្ញុំផងដែរ បើសិនជាអាច ប្អុនសូមអរគុណខ្លាំងមែនទែណ!
Thank bro….:)
យ៉េសៗៗ! រីករាយណាស់ដែលបានសំនូមពរ! ញ៉ុមនឹងរៀបចំ ពេលឆ្លៀតធ្វើឲ្យបានច្រើនណា!
អូ! អរគុណជាអនេកប្បកាហើយចឹងណាបងប្រុស! ហហេហេ តាប៉ុណ្ណេះបានចេះនឹងគេហើយ! អរគុណបង!
បាទៗ! អរគុណសំរាប់ការគាំទ្រដូចគ្នា!
សុំទោសបង!ប្អូនមានចំ ងល់ត្រង់កន្លែង ជំហានទី១ នៃរូបទីពីរ តើការ change color Stops នោះនៅកន្លែងណាទៅ? រឺក៏គេប្តូរវាទៅយ៉ាងម៉េចវិញ? អរគុណណាស់បង
អូហ៍! កន្លែងនឹងចង់និយាយពី ការប្តូរព័ណ៌តែប៉ុន្នោះ!
អូរ! អរគុណហើយបង!
បាទឆ្វាគមន៍ជានិច្ច! ហេហេ
ល្អៗៗ!! សាករៀនគូរតាមសិន^^
រៀនទៅ!…ចាំហើយ ឲ្យលទ្ធផលមក ដាក់ប្រកាសជូន!
ហាហា មុខដូចអ្នកគូរម៉្លេះ ហេស ហេស ថាលេង ទេស្អាតណាស់