ប្រើភ្នែកច្រើនគួរ ប្រើ V.Rohto!

V.Rohto គឺជាថ្នាំបន្តក់ភ្នែកដែលមានគុណភាពគួរឲ្យកត់សំគាល់។

ថ្នាំបន្តក់ភ្នែក V.Rohto

យោងតាមការប្រើប្រាស់ មួយរយៈសំបុកអាយធីឃើញពីប្រសិទ្ធភាព និងគុណសម្បត្តិរបស់វា ក៏គិតចង់បង្ហាញ ជូន លោកអ្នកដែលប្រើប្រាស់ភ្នែកសំលឹងមកលើកញ្ចក់កុំព្យូទ័រ ហើយមាន បញ្ហា ព្រិល ឬ រមាស់ភ្នែក ជាដើម។

*** គុណភាពព្យាបាល មានដូចខាងក្រោម៖

  • រោយភ្នែក (Eye Strain)
  • មានឈាមក្នុងសន្ធានភ្នែក (Conjunctiva Congestion)
  • ភ្នែកត្រូវកាំរស្មី UV ឬពន្លឺផ្សេងទៀត
  • ព្រិលភ្នែក (Blurred Vision)
  • រមាស់ភ្នែក (Eye Itching)
  • រលាកត្របកភ្នែក (Blepharitis)
  • សំរាប់ការពារជម្ងឺបណ្តាលមកពីទឹក និងធូលីចូលភ្នែក
  • ភាពមិនធម្មតាដោយការពាក់ Contact Lense
  • ធ្វើឲ្យភ្នែកសើម

*** កំរិត និងរបៀបប្រើ

  • បន្តក់ ២ ទៅ៣ តំណក់
  • ប្រើ ៥ ទៅ ៦ដង ក្នុង១ថ្ងៃ

*** ការប្រុងប្រយ័ត្ន

មុននឹងប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានអាការៈដូចខាងក្រោម

  • ឈឺភ្នែកធ្ងន់ធ្ងរ
  • អ្នកមានប្រវត្តិអាល្លែកហ្សី បង្កដោយសារធាតុផ្សំណាមួយនៃឱសថនេះ
  • ទឹកដក់ក្នុងភ្នែក
  • ការព្យាបាលដោយឱសថបន្តបន្ទាប់

នេះជាអ្វីដែលសំបុកអាយធីធ្លាប់ប្រើ និងយល់ថាល្អសំរាប់ចែករំលែក តែសូមលោកអ្នក ស្វែងយល់ពីអាការៈលោកអ្នកឲ្យច្បាស់ មុនសំរេចចិត្តប្រើវា។

About these ads

18 comments on “ប្រើភ្នែកច្រើនគួរ ប្រើ V.Rohto!

  1. អាណឹងខ្ញុំដាក់តាមកាតាបជាប់ជានិច្ចព្រោះវាអាចលាងជំរះធូលីដែលចូលភ្នែកពេលជិះតាមផ្លូវ។ សំបុកអាយធី ញុមសូមប្រាប់តិចណា! កុំប្រើដល់៥ ៦ដងក្នុងមួយថ្ងៃអី ព្រោះវាអាចធ្វើអោយរលាកភ្នែកបាន! យកល្អប្រើត្រឹម ២ ទៅ ៣​ ដងទៅបានហើយ :D

  2. ខ្ញុំក៏ជាអ្នកប្រើវាមួយដែរ តែសូមជំរាបថា វាមានថ្នាំក្រែងក្លាយណា។ ថ្នាំនេះផលិតនៅវៀតណាមគឺជាថ្នាំត្រឹមត្រូវ តែថ្នាំមួយទៀតរបស់វៀតណាមដែរ ហើយដបដូងគ្នានឹងរបស់ពិត តែវាមានសរសេរអក្សរយូននៅផ្នែកខាងក្រោយនៃដប។ គុណភាពខុសគ្នាឆ្ងាយណាស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s