ប្លក់សំបុកអាយធីសូមជំរាបជូនដំណឹងដល់ ប្រិយមិត្ត និងមិត្តអ្នកតាមដានប្លក់នេះ ជ្រាបជាព័ត៌មានថា ប្លក់សំបុកអាយធីនឹងបង្កើត គេហទំព័រថ្មីមួយគឺ សំបុកអាយធីដតខម (www.sombokit.com)។ វ៉ិបសាយថ្មីនេះនឹងរៀបចំឡើង ដោយភ្ជាប់ជាមួយគន្លឹះ និងការអនុវត្តន៍ជាច្រើន ដែលក្នុងនោះរួមមាន៖
- របកគំហើញថ្មីៗ ពីបច្ចេកវិទ្យា ជាពិសេសគឺ ព័ត៌មានវិទ្យា (អាយធី) នេះឯង
- គន្លឹះ និងដំណោះស្រាយ ដែលកើតមានជារឿយៗ ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍វីនដូ ម៉ាក និងលីនុច (Window, Mac and Linux)
- ការអនុវត្តន៍ពី របៀបរចនារូបភាព, ការបង្កើតក្រាហ្វិកថ្មីៗ និង ការបង្កើតវ៉ិបសាយ ដោយប្រើប្រាស់កម្មវិធី Adobe Photoshop, Adobe Illustrator, Adobe Flash, Adobe Dreamweaver និងកម្មវិធីរចនាថ្មីៗមួយចំនួនទៀត
- ការអនុវត្តន៍ពី ការបង្កើតកម្មវិធី (តូចៗ) ដោយប្រើប្រាស់កម្មវិធី Visual Studio 2008 (ជ្រើសយកភាសា VB.NET) និងភាសា Java។
- បន្ថែមពីលើនេះទៀត សំបុកអាយធីនឹងរៀបចំជូនតាមការស្នើរសុំ របស់លោកអ្នក ដូចជាការបង្ហាញជាវីដេអូអនុវត្តន៍ជាដើម។
តើលោកអ្នកចំនេញអ្វី បើចូលទៅទស្សនាគេហទំព័រថ្មីនេះ?
- ចំងល់ ឬចំណោទបញ្ហារបស់លោកអ្នកត្រូវបានដោះស្រាយ
- រួចផុតពីពាក្យថា “កង្កែបក្នុងអណ្តូង” (ព្រោះគន្លឹះ និងបច្ចេកវិទ្យាថ្មីត្រូវបានផ្តល់ជូន)
- ជួយលោកអ្នកឲ្យចៀសឆ្ងាយពី ភាពអផ្សុក ឬទំនេរច្រើន (ឧ. អនុវត្តន៍តាមរបៀបងាយៗ)
ប្រើលើអី កេ? WordPress ឬ Joomla ?
ដាក់លើ WordPress ព្រោះធ្លាប់មានអ៊ីចពើរៀន លើពីរ វ៉ិបសាយហើយ!
ពិតជាល្អមែន
! ចំនែកឯ អាយធីកូនខ្មែរវិញក៏មានគំរោងប្តូរឈ្មោះដូមេនដែរ : )! អរគុណចំពោះការចែករំលែកចំនេះដ៏ល្អៗជាច្រើន ជាពិសេសអំពីវិស័យបច្ចេកវិទ្យា
!
បាទ! ជួយគ្នា! ដើម្បីភាពរីកចំរើនរបស់ខ្មែរ
ខ្ញុំមិនសូវយល់ Te
តើប្តូរទៅ .com អស់លុយអត់??
ហេតុអីក៏ប្តូរទៅ .com ងាយស្រួលដាក់បង្ហោះឯកសារតើមែនទេ??
គុណប្រយោជន៍?? គុណវិបត្តិ???
អស់តើ! ២៥តុលា ស្មោះ! ចង់មានគេហដ្ឋានផ្ទាល់ខ្លួន!
ខ្ញុំមិនគិតថាគាត់នឹងប្តូរទេ, តែគាត់ប្រើ Source code ហើយបង្កើតវ៉េបសាយខ្លួនឯងមួយ ដោយទិញ Domain .com មួយទៅវិញទេ ។ ត្រូវរ៉េល្បង?
ត្រូវម៉ាច់ហ្មងនៀក! ជូនមេជើង១! ហេហេ
Hostនៅកន្លែងផ្សេង ឬនៅwordpress.com?
host នៅកាឡែងផ្សេង!
hostកន្លែងណាដែរ? កន្លែងណាល្អសម្រាប់អ្នក(សំបុកអាយធី)?
គឺ iconnectcambodia.com ។ គាត់ជាគ្រូផស៎ញ៉ុម!
bravooo!
អត់ទាន់មានដំណើរការផងហ្នឹង ?
សុំទោសផងឡាបង! ព្រោះញ៉ុមជាប់ឡាវល់ប៉ាបែសស្តេ !
អត់ទាន់ឃើញអីចឹងនៅថ្ងៃទី៥កក្កដា២០១១នេះ ?
កំពុងរៀបចំបាទ! អញ្ជើ្ញញមើលបានហើយ! សំបុកអាយធី