ដោយមានសំណូមពរពីប្រិយមិត្តអ្នកអាន សំបុកអាយធី សូមលើកយកការបង្កើត បន្ថែមនូវ Submenu ឬ Subpage នៅក្នុង WordPress មកបង្ហាញជូនលោកអ្នកដូចខាងក្រោម៖
————
វាជាការងាយបំផុត … ដោយលោកអ្នកគ្រាន់តែ ចូលទៅកាន់ Dashboard (ក្តារបញ្ជា) => Pages (ទំព័រ)=> Add New Page (បន្ថែមទំព័រថ្មី)
បន្ទាប់ពីដាក់ចំណងជើងហើយ សូមជ្រើសរើស Parent ដើម្បីកំណត់ថា តើលោកអ្នកនឹងបង្ហាញ Submenu ឬ Subpage នៃទំព័រនោះនៅក្រោម Menu មួយណា…
បន្ទាប់ពី Select ហើយ លោកអ្នកអាចសរសេរជាអត្ថបទ ឬគន្លឹះនៅត្រង់ប្រអប់ សរសេរចំកណ្តាលនោះបាន រួចសូមចុចលើ Publish (ផ្សព្វផ្សាយ)
*** ចំណាំ៖ ត្រង់ Order (លំដាប់) លោកអ្នកអាចកំណត់តាមចំនួនណាមួយ ដែលអ្នកត្រូវការ … មានន័យថា វានឹងបង្ហាញតាមលំដាប់លេខរៀងដែលអ្នកបានកំណត់ ។ ប៉ុន្តែបើអ្នកមិនបំពេញវានឹងចាប់យក ដោយខ្លួនឯង។
បន្ទាប់មក លោកអ្នកនឹងឃើញ៖
ដើម្បីពិនិត្យមើលលទ្ធផល លោកអ្នកអាចចូលទៅកាន់ Homepage (ទំព័រដើម) រួច Refresh នោះលោកអ្នកនឹងទទួលបាន Dropdown Menu នៅពេលលោកអ្នក ដាក់ mouseOver លើវា…
បញ្ជាក់៖ នៅពេលដែលលោកអ្នកបង្កើត sub page ឬ page លោកអ្នកគួរតែដាក់ជាអត្ថបទ ឬគន្លឹះ នៅក្នុងទំព័រនោះផង ហើយសូមចំនាំថា គេប្រើ ឬដាក់អត្ថបទចូលក្នុង Page ភាគច្រើនជាប្រភេទអត្ថបទ បែប Statis (មិនសូវមានការកែប្រែ).. ។
បន្ថែម៖ ការបង្កើត Categories (ចំណាត់ក្រុម)
ស្រដៀងគ្នាដែរ លោកអ្នកអាចបង្កើតវា ដោយគ្រាន់តែ ចូលទៅកាន់ Dashboard => Post => Add New Post រួច ក្រលេកមក មើលផ្នែកខាងស្តាំ នោះនឹងឃើញ ។ ដើម្បីបន្ថែមលោកអ្នកគ្រាន់តែ ចុចលើ Add New Category (បន្ថែមចំណាត់ក្រុមថ្មី) ហើយលោកអ្នកក៏អាចជ្រើសរើស Parent Categories បានដែរ សូមមើលរូប៖
តែប៉ុន្នេះជាការស្រេច… សម្រាប់គន្លឹះ និងអត្ថបទនានារបស់ WordPress លោកអ្នកអាចផ្ញើជាកម្រងសំនួរមកកាន់សំបុកអាយធីបានតាមរយៈ Blog http://www.sombokit.wordpress.com ឬ វ៉ិបសាយ http://www.sombokit.com នោះសំបុកអាយធី នឹងព្យាយាមស្វែងរកចម្លើយជូនលោកអ្នក។











ចុះការបង្កើត Meau?
សួស្តី!
នេាះកាន់តែងាយស្រួល ជាងនេះទៅទៀត! បើតាម Template ខ្លះ យើងគ្រាន់តែបង្កើត Page គឺវានឹងបង្ហាញមក ក្នុង Menu ស្រាប់!
អរគុណបង
ខ្ញុំទើបតែរៀនបង្កើត WordPress
ខ្ញុំឆ្ងល់នៅពេលដែរខ្ញុំផ្លាស់ប្តូរ Theme ដឹងតាបាត់ widgets ដែរបានដាក់ពីមុនៗ។ មានវិធីកុំអោយបាត់ ពេលផ្លាស់ប្តូរ Theme អត់បង?
បាទមិនអីទេ!
ការផ្លាស់ប្តូរ Widget ត្រូវពិនិត្យមើលសិន ថាតើវានឹងប៉ះពាល់ដល់ការប្រែប្រួលអ្វីខ្លះ!! តែប្រសិនបើជាប្រភេទ Theme ដែលក្រុម ឬមនុស្សតែម្នាក់ នេាះវានឹងមិនមានការប្រែប្រួលទេ!
ចុះរបៀបដាក់ អ្នកដែរកំពុងមើល Blog យើងគេដាក់ម៉េចទៅបង?