អំពីប្លុក

សួស្តី និងសូមស្វាគមន៍ការចូលមកទស្សនា សំបុកអាយធី។

គោលបំណងប្លុក៖

- ចែករំលែក និងផ្តល់ជាដំណោះស្រាយបែបពិភាក្សា ជូនដល់លោកអ្នកពីគ្រប់ទិសទី

- បង្ហាញពីគន្លឹះ និងវិធីសាស្រ្តមួយចំនួន ដែលសំបុកអាយធី ធ្លាប់បានសិក្សា និងឆ្លងកាត់

- ចែកជូននូវ វីដេអូបង្រៀនពី CMS រួមមាន WordPress, Joomla និង Drupal ជាដើម

- ជាពិសេសទៀតនោះ លោកអ្នកអាចធ្វើការស្នើរសុំ ទាក់ទងនិងកម្មវិធីកុំព្យូទ័រដែលជាប្រព័ន្ធដំណើរការវីនដូ ឬជាប្រភេទសូហ្វែ ប្រព័ន្ធប្រតិបត្តិការណ៍ (OS) ជាច្រើនដូចជា Window XP SP3 Auto Driver, Window 7 32bits និង 64bits (ស្ថិតនៅក្នុងកញ្ចប់តែមួយ), CentOS (Linux) Mac OS ជាដើម…. សូមផ្ញើរសារអេឡិចត្រូនិចមកកាន់សំបុកអាយធី តាមរយៈ

+ lao.sopheak@yahoo.com

+ lao.sopheak@live.com

+ lao.sopheak90@gmail.com

ឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទៈ 015 58 51 53 ឬ 010 916 609

អំពីម្ចាស់ប្លុក!

អង្គុយនៅក្នុងការិយាល័យ

ដូចដែលបងប្អូនធ្លាប់ស្គាល់រួចមកហើយ! ខ្ញុំគឺ ខ្ញុំ…. មនុស្សមិនដែលធ្វើអំពើគ្មានកេរ្តិ៍ណាស់អ្វីឡើយ យល់ថាម៉េច នឹងធ្វើអញ្ចឹង! ខ្ញុំមិនចូលចិត្តការវាយអែបស៊ីអប សរសើរគេ ឬនិយាយតាមគេដើម្បីឲ្យគេចូលចិត្តនោះទេ! អ្វីដែលញ៉ុមមិនពេញចិត្ត ឬយល់ថាខុស ញ៉ុមនឹងព្យាយាមប្រាប់ និងកែលំអ ហើយសប្បាយចិត្ត នឹងទទួលការឆ្លើយតប ឬការវាយបកវិញ។ ជាពិសេសបំផុត ហាមធើចរិកថោក បែបនិយាយមិនឈ្នះគេ ប្តឹងផ្តល់ …. សួរថាធើចឹងចំនេញអ្នកណា ខាតអ្នកណា? (សូមអភ័យទោស ជ្រុលមាត់តិចហើយ)

អូហ៍ភ្លេចប្រាប់ឈ្មោះ ខ្ញុំបាទ ឡាវ សុភ័ក្រ្ត ជានិស្សិតសាកលវិទ្យាល័យ ន័រតុនផ្នែកព័ត៌មានវិទ្យា បច្ចុប្បន្នកំពុងប៉រើការនៅ ឡាក់គីហេរីធេច កាន់មុខដំណែង ជាអ្នកបង្កើត វ៉ិបសាយ និងជាអ្នកឌីហ្សាញ។

គោលបំណងទៅថ្ងៃអនាគត ចង់ក្លាយជា៖

១. ម្ចាស់អាជីកម្មមួយ ដែលដំណើការដោយប្រព័ន្ធគ្រប់គ្រងដែលបង្កើតដោយខ្លួនឯង

២. អ្នករកស៊ីតាមអ៊ីនធើណេតដ៏ល្បីម្នាក់ (Business Online)

៣. គ្រូបង្រៀននៅសាកលវិទ្យាល័យន័រតុន

៤. អ្នកមានមុខមាត់នៅក្នុងសង្គម (បើអាចត្រឹម ឧកញ៉ាបានហើយ!)

៥. ជាពិសេសនោះ គឺមានប្រពន្ធដ៏ស្អាតម្នាក់! ហាហា :D

ប្រវត្តិការងារៈ

មករា ២០១១ ដល់បច្ចុប្បន្ន អ្នកបង្កើត វ៉ិបសាយ និងជាអ្នកឌីហ្សាញ នៅឡាក់គីហេរីធេច
វិច្ឆិកា ២០០៩ – វិច្ឆិកា ២០១០ មន្រ្តីផ្ម្នែកផលិតកម្ម នៅក្រុមហ៊ុន i-Friend Studio
កក្កដា ២០០៩ – វិច្ឆិកា ២០០៩ អ្នកទីផ្សារ​ នៅក្រុមហ៊ុន MDSyn
 មីនា ២០០៩ – តុលា ២០០៩ គ្រូបង្រៀនកុំព្យូទ័រ នៅវិទ្យាស្ថានអនាគតយុវជនកម្ពុជា
 មករា ២០០៩ – កក្កដា ២០០៩ តំណាងផ្នែកលក់ នៅក្រុមហ៊ុន Elephant I & C
២០០៥ – ២០០៩ ជាងថតរូប នៅព្រះបរមរាជវាំង

34 comments on “អំពីប្លុក

  1. បើអាច សូមដាក់មេរៀនពី Flash ផងអោយវាម៉ាកុំផ្លេតាម៉ង ។
    សូមសរសើរពីទឹកចិត្តនិងទង្វើនូវការចែករំលែកចំណេះដឹង
    នានាដើម្បីគ្នាយើងជាខ្មែរទាំងអស់គ្នា ។ ខ្ញុំសង្ឃឹមថានឹងគ្មាន
    ការវិវាទគ្នាជាថ្មីទេ យ៉ាងណាៗនិយាយគ្នារកចំណេញប្រសើរ
    ជាងកាច់បំបាក់គ្នា​ ។ សូមបានជោគជ័យបន្ត !

  2. នែ​ល្បង​ភាក់ ប្ដូរ​រូប​រាង theme នេះ​ចេញ​ទៅ ខ្ញុំ​មើល​ឡើង​វិល​មុខ​ហើយ​នៀក? អា​មុន​ដូច​ជា​ស្អាត​ជាង ហើយ​ទាក់​ភ្នែក​ទៀ​ផង ដាក់​ដូច​​មុន​ទៅ រូប​រាង​ដូច isharemyworld មុន​នោះ​ក៏​បាន​ដែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s