how to create submenu in wordpress

របៀប​បន្ថែម Submenu ឬ Subpage ក្នង WordPress

ដោយមានសំណូមពរពីប្រិយមិត្តអ្នកអាន សំបុកអាយធី សូមលើកយកការបង្កើត បន្ថែមនូវ Submenu ឬ Subpage នៅក្នុង WordPress មកបង្ហាញជូនលោកអ្នកដូចខាងក្រោម៖

————

វាជាការងាយបំផុត … ដោយលោកអ្នកគ្រាន់តែ ចូលទៅកាន់ Dashboard (ក្តារបញ្ជា) => Pages (ទំព័រ)=> Add New Page (បន្ថែមទំព័រថ្មី)

បន្ថែមទំព័រ

ទំព័រ

បន្ទាប់ពីដាក់ចំណងជើងហើយ សូមជ្រើសរើស Parent ដើម្បីកំណត់ថា តើលោកអ្នកនឹងបង្ហាញ Submenu ឬ Subpage នៃទំព័រនោះនៅក្រោម Menu មួយណា…

Parent

choose parent

បន្ទាប់ពី Select ហើយ លោកអ្នកអាចសរសេរជាអត្ថបទ ឬគន្លឹះនៅត្រង់ប្រអប់ សរសេរចំកណ្តាលនោះបាន រួចសូមចុចលើ Publish (ផ្សព្វផ្សាយ)

*** ចំណាំ៖ ត្រង់ Order (លំដាប់) លោកអ្នកអាចកំណត់តាមចំនួនណាមួយ ដែលអ្នកត្រូវការ … មានន័យថា វានឹងបង្ហាញតាមលំដាប់លេខរៀងដែលអ្នកបានកំណត់ ។ ប៉ុន្តែបើអ្នកមិនបំពេញវានឹងចាប់យក ដោយខ្លួនឯង។

publish

បន្ទាប់មក លោកអ្នកនឹងឃើញ៖

មានន័យថា អ្នកបាន Publish រូចហើយ

ដើម្បីពិនិត្យមើលលទ្ធផល លោកអ្នកអាចចូលទៅកាន់ Homepage (ទំព័រដើម) រួច Refresh នោះលោកអ្នកនឹងទទួលបាន Dropdown Menu នៅពេលលោកអ្នក ដាក់ mouseOver លើវា…

រួចរាល់

បញ្ជាក់៖ នៅពេលដែលលោកអ្នកបង្កើត sub page ឬ page លោកអ្នកគួរតែដាក់ជាអត្ថបទ ឬគន្លឹះ នៅក្នុងទំព័រនោះផង ហើយសូមចំនាំថា គេប្រើ ឬដាក់អត្ថបទចូលក្នុង Page ភាគច្រើនជាប្រភេទអត្ថបទ បែប Statis (មិនសូវមានការកែប្រែ).. ។

បន្ថែម៖ ការបង្កើត Categories (ចំណាត់ក្រុម)

ស្រដៀងគ្នាដែរ លោកអ្នកអាចបង្កើតវា ដោយគ្រាន់តែ ចូលទៅកាន់ Dashboard => Post => Add New Post រួច ក្រលេកមក មើលផ្នែកខាងស្តាំ នោះនឹងឃើញ ។ ដើម្បីបន្ថែមលោកអ្នកគ្រាន់តែ ចុចលើ Add New Category (បន្ថែមចំណាត់ក្រុមថ្មី) ហើយលោកអ្នកក៏អាចជ្រើសរើស Parent Categories បានដែរ សូមមើលរូប៖

បន្ថែមចំណាត់ក្រុមថ្មី

រើសចំណាត់ក្រុមមេ

ចុចលើបន្ថែមចំនាត់ក្រុមថ្មី

តែប៉ុន្នេះជាការស្រេច… សម្រាប់គន្លឹះ  និងអត្ថបទនានារបស់ WordPress លោកអ្នកអាចផ្ញើជាកម្រងសំនួរមកកាន់សំបុកអាយធីបានតាមរយៈ Blog http://www.sombokit.wordpress.com ឬ វ៉ិបសាយ http://www.sombokit.com នោះសំបុកអាយធី នឹងព្យាយាមស្វែងរកចម្លើយជូនលោកអ្នក។

 

វីដេអូ៖ បន្ថែមព្រិល​ធ្លាក់ក្នុង WordPress blog

កាលពីអត្ថបទ ជាវីដេអូ​លើកមុន សំបុកអាយធី​បាន​បង្ហាញ​ជូន​លោកអ្នក​ពីរបៀប​ដាក់ព្រិល នៅក្នុងវ៉ិបសាយ WordPress ម្តង​រួចមក​ហើយ ដែល​ការតំឡើ​ងនោះ​ត្រូវការ​តំឡើង​បន្ដែម​នូវ Plugin។ តែនៅក្នុង WordPress Blog (wordpress.com) ឯនេះវិញ យើង​មិនចាំ​បាច់​ដាក់ ឬតំឡើ​ងអ្វីទាំងអស់ គ្រាន់តែ​ដាក់ឲ្យ​ដំណើរការ (Enable) នូវព្រិលនោះ​តែប៉ុន្នោះ។ សូមពិនិត្យមើល និងអនុវត្តន៍​តាមវីដេអូ​ខាងក្រោម៖

Add-acc

តោះ! ជជែកកម្សាន្តជាមួយ imo ឲ្យបែកពពុះមាត់!

កាលពីពីរថ្ងៃមុន​នេះ ​មាន​ការរអាក់​រអួល​ផ្នែក​បច្ចេកទេស ដោយ​មាន​អ្នក​បើក​មើល​គេហទំព័រ​នេះ​មានចំនួន​ច្រើន រហូតដល់​៤០០០ នាក់ក្នុងខែ (បើប្រៀប​នឹង​ខែមុន​​គឺ ជាង ១០០០​នាក់ តែប៉ុន្នោះ)…. ចំនួនទស្សនា 201,773 ដង (51.31 ចុច/ម្នាក់)។

ការ ប្រើ ហួសកំណត់ (run out of bandwidth) នៃការ បើកវ៉ិបសាយ សំបុកអាយធី

សំបុកអាយធី សូមងាកអារម្មណ៍​លោកអ្នក​មក​ប្រធានបទយើងវិញ​គឺ​និយាយពី​ imo ។ imo គឺ​ជាកម្មវិធី​វ៉ិបសាយ (web application) មួយ ​ដែលអនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើការ​ជជែក​កម្សាន្ត​ដោយ​សេរី​ ។ ក្នុងនោះ​រួមមាន គណនី imo, MSN, Skype, Yahoo, Google Talk, Facebook, AIM/ICQ, Jabber, VKoktakte, MySpace, Hyves, Steam។

លោកអ្នកអាច​ធ្វើការ​ឡុកអ៊ីន​ចូលប្រើគណនី​ទាំងអស់​នេះ​ក្នុងពេលតែមួយបាន ដោយគ្រាន់តែ​ចុច​លើ Add Account រួច​រើសយកគណនី​ណាមួយ​បន្ថែម​នោះ​ជាការស្រេច។

ចុចលើ Add Account

ជាពិសេសទៅទៀតនោះ​គឺ​លោកអ្នក​អាច៖

  1. ជជែកកម្សាន្តជាក្រុម (Chat Group)
  2. ជជែក​កម្សាន្ត​ជា​លក្ខណៈ​សម្លេង ឬ​ជាវីដេអូ​ (Audio or Video)
  3. ភ្ជាប់ File ជាលក្ខណៈ​រាយ ឬសំនុំ (Attach as File or Compress File)
  4. មើល​ប្រវត្តិរូបខ្លីៗ របស់មិត្តអ្នក (Profile)
  5. មើល​ប្រវត្តិ​នៃ​ការជជែកកម្សាន្ត (History)….

តើអ្នកនៅរង់ចាំអ្វីទៀត? សូមចូលទៅកាន់ https://imo.im/។