how to create submenu in wordpress

របៀប​បន្ថែម Submenu ឬ Subpage ក្នង WordPress

ដោយមានសំណូមពរពីប្រិយមិត្តអ្នកអាន សំបុកអាយធី សូមលើកយកការបង្កើត បន្ថែមនូវ Submenu ឬ Subpage នៅក្នុង WordPress មកបង្ហាញជូនលោកអ្នកដូចខាងក្រោម៖

————

វាជាការងាយបំផុត … ដោយលោកអ្នកគ្រាន់តែ ចូលទៅកាន់ Dashboard (ក្តារបញ្ជា) => Pages (ទំព័រ)=> Add New Page (បន្ថែមទំព័រថ្មី)

បន្ថែមទំព័រ

ទំព័រ

បន្ទាប់ពីដាក់ចំណងជើងហើយ សូមជ្រើសរើស Parent ដើម្បីកំណត់ថា តើលោកអ្នកនឹងបង្ហាញ Submenu ឬ Subpage នៃទំព័រនោះនៅក្រោម Menu មួយណា…

Parent

choose parent

បន្ទាប់ពី Select ហើយ លោកអ្នកអាចសរសេរជាអត្ថបទ ឬគន្លឹះនៅត្រង់ប្រអប់ សរសេរចំកណ្តាលនោះបាន រួចសូមចុចលើ Publish (ផ្សព្វផ្សាយ)

*** ចំណាំ៖ ត្រង់ Order (លំដាប់) លោកអ្នកអាចកំណត់តាមចំនួនណាមួយ ដែលអ្នកត្រូវការ … មានន័យថា វានឹងបង្ហាញតាមលំដាប់លេខរៀងដែលអ្នកបានកំណត់ ។ ប៉ុន្តែបើអ្នកមិនបំពេញវានឹងចាប់យក ដោយខ្លួនឯង។

publish

បន្ទាប់មក លោកអ្នកនឹងឃើញ៖

មានន័យថា អ្នកបាន Publish រូចហើយ

ដើម្បីពិនិត្យមើលលទ្ធផល លោកអ្នកអាចចូលទៅកាន់ Homepage (ទំព័រដើម) រួច Refresh នោះលោកអ្នកនឹងទទួលបាន Dropdown Menu នៅពេលលោកអ្នក ដាក់ mouseOver លើវា…

រួចរាល់

បញ្ជាក់៖ នៅពេលដែលលោកអ្នកបង្កើត sub page ឬ page លោកអ្នកគួរតែដាក់ជាអត្ថបទ ឬគន្លឹះ នៅក្នុងទំព័រនោះផង ហើយសូមចំនាំថា គេប្រើ ឬដាក់អត្ថបទចូលក្នុង Page ភាគច្រើនជាប្រភេទអត្ថបទ បែប Statis (មិនសូវមានការកែប្រែ).. ។

បន្ថែម៖ ការបង្កើត Categories (ចំណាត់ក្រុម)

ស្រដៀងគ្នាដែរ លោកអ្នកអាចបង្កើតវា ដោយគ្រាន់តែ ចូលទៅកាន់ Dashboard => Post => Add New Post រួច ក្រលេកមក មើលផ្នែកខាងស្តាំ នោះនឹងឃើញ ។ ដើម្បីបន្ថែមលោកអ្នកគ្រាន់តែ ចុចលើ Add New Category (បន្ថែមចំណាត់ក្រុមថ្មី) ហើយលោកអ្នកក៏អាចជ្រើសរើស Parent Categories បានដែរ សូមមើលរូប៖

បន្ថែមចំណាត់ក្រុមថ្មី

រើសចំណាត់ក្រុមមេ

ចុចលើបន្ថែមចំនាត់ក្រុមថ្មី

តែប៉ុន្នេះជាការស្រេច… សម្រាប់គន្លឹះ  និងអត្ថបទនានារបស់ WordPress លោកអ្នកអាចផ្ញើជាកម្រងសំនួរមកកាន់សំបុកអាយធីបានតាមរយៈ Blog http://www.sombokit.wordpress.com ឬ វ៉ិបសាយ http://www.sombokit.com នោះសំបុកអាយធី នឹងព្យាយាមស្វែងរកចម្លើយជូនលោកអ្នក។

 

ធ្វើយ៉ាងណាទើប​ចូល​ប្រើ​ Google Plus បាន?

Google Plus ជាសេវាកម្មថ្មីមួយទៀតរបស់ក្រុមហ៊ុន​យក្ស Google។ សេវាថ្មីនេះ​ជាប្រភេទបណ្តាញចែករំលែក មានតួនាទី​ចែករំលែកនូវ​ចំណេះដឹង​ របកគំហើញ បច្ចេកវិទ្យា ដែលមាន​លក្ខណៈស្រដៀងទៅនឹងហ្វេសប៊ុក​ដូច្នោះដែរ។

 

ដើម្បីចូលទៅប្រើប្រាស់សេវាកម្មនេះបាន សូមលោកអ្នកអនុវត្តន៍តាមវិធីងាយៗ​ដូចខាងក្រោម៖

របៀបបង្កើត Database និង Table ក្នុង phpMyAdmin

phpMyAdmin ជាកម្មវិធីសំរាប់​បង្កើត Database របស់​វ៉ិបសាយដ៏ពិសេសមួយ​ដែលអនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើការ​បង្កើត Database, Table ក្នុងពេល​មួយដ៏​ខ្លី។

ជំហានដំបូងៈ សូមចូលទៅកាន់ http://localhost សំរាប់ការបង្កើត Database ក្នុង Local Machine

 

 

សូមបំពេញឈ្មោះ Database => ចុចលើប៊ូតុង Create

 

Continue reading