Add-acc

តោះ! ជជែកកម្សាន្តជាមួយ imo ឲ្យបែកពពុះមាត់!

កាលពីពីរថ្ងៃមុន​នេះ ​មាន​ការរអាក់​រអួល​ផ្នែក​បច្ចេកទេស ដោយ​មាន​អ្នក​បើក​មើល​គេហទំព័រ​នេះ​មានចំនួន​ច្រើន រហូតដល់​៤០០០ នាក់ក្នុងខែ (បើប្រៀប​នឹង​ខែមុន​​គឺ ជាង ១០០០​នាក់ តែប៉ុន្នោះ)…. ចំនួនទស្សនា 201,773 ដង (51.31 ចុច/ម្នាក់)។

ការ ប្រើ ហួសកំណត់ (run out of bandwidth) នៃការ បើកវ៉ិបសាយ សំបុកអាយធី

សំបុកអាយធី សូមងាកអារម្មណ៍​លោកអ្នក​មក​ប្រធានបទយើងវិញ​គឺ​និយាយពី​ imo ។ imo គឺ​ជាកម្មវិធី​វ៉ិបសាយ (web application) មួយ ​ដែលអនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើការ​ជជែក​កម្សាន្ត​ដោយ​សេរី​ ។ ក្នុងនោះ​រួមមាន គណនី imo, MSN, Skype, Yahoo, Google Talk, Facebook, AIM/ICQ, Jabber, VKoktakte, MySpace, Hyves, Steam។

លោកអ្នកអាច​ធ្វើការ​ឡុកអ៊ីន​ចូលប្រើគណនី​ទាំងអស់​នេះ​ក្នុងពេលតែមួយបាន ដោយគ្រាន់តែ​ចុច​លើ Add Account រួច​រើសយកគណនី​ណាមួយ​បន្ថែម​នោះ​ជាការស្រេច។

ចុចលើ Add Account

ជាពិសេសទៅទៀតនោះ​គឺ​លោកអ្នក​អាច៖

  1. ជជែកកម្សាន្តជាក្រុម (Chat Group)
  2. ជជែក​កម្សាន្ត​ជា​លក្ខណៈ​សម្លេង ឬ​ជាវីដេអូ​ (Audio or Video)
  3. ភ្ជាប់ File ជាលក្ខណៈ​រាយ ឬសំនុំ (Attach as File or Compress File)
  4. មើល​ប្រវត្តិរូបខ្លីៗ របស់មិត្តអ្នក (Profile)
  5. មើល​ប្រវត្តិ​នៃ​ការជជែកកម្សាន្ត (History)….

តើអ្នកនៅរង់ចាំអ្វីទៀត? សូមចូលទៅកាន់ https://imo.im/។

គន្លឹះខ្លីៗ ក្នុង WordPress

ដោយ​មានសំណូមពរ​ពី​ប្រិយមិត្ត ​សំបុកអាយ​ធីមានកិត្តិយស​សូម​លើកយក​គន្លឹះខ្លី​ក្នុងការ​ប្រើប្រាស់ WordPress.org ដែលជាចម្ងល់ដ៏សំខាន់​របស់​ម្ចាស់​សំណូមពរ។ ក្នុងនោះរួម​មាន​៖

១. ការបង្ហាញពីរបៀបដាក់រូបសម្បនិម្មិត (Gravatar)

ការដាក់រូបសម្បនិម្មិតគឺជាផ្នែក ​ដ៏ល្អមួយ​ក្នុងការ​បង្ហាញ​ពី​រូបភាព​ដែលអាចជាឡូហ្គូ ឬរូបតំណាង​ដែល​នឹង​បង្ហាញ​ទស្សនិកជន ឲ្យស្គាល់​កាន់​តែច្បាស់ ជាជាង​ការប្រើប្រាស់​រូប​ដែលផ្តល់​ដោយប្រព័ន្ធ WordPress

ដើម្បីអាចរូបតំណាង​ផ្ទាល់ខ្លួនបាន​ សូមចូលទៅកាន់​គេហទំព័រ http://en.gravatar.com/

[...] អានលម្អិត

តើអ្វីជាបច្ចេកវិទ្យា 4G?

ភាពរីកចំរើន​ឥតឈប់ឈរ​របស់បច្ចេកវិទ្យា បង្កលក្ខណៈ​ងាយស្រួល និងតំរូវ​ឲ្យ​យើងទាំងអស់គ្នា ព្យាយាម​ស្រាវជ្រាវ​តាមរយៈ​អ៊ីនធើណេត ឬ​តាម​បណ្តាញ​​សារព័ត៌មាន​នានាជាដើម។ តើលោកអ្នក​ធ្លាប់​ឆ្ងល់ទេ អ្វីជា 4G? សំបុកអាយធី សូមទាញចំណាប់​អារម្មណ៍​លោកអ្នក​មកស្វែងយល់ ពីគុណសម្បត្តិ និងភាព​ខុសគ្នាខ្លះ​រវាង 3G និង 4G។

 

ជាទូទៅ 4G (4th Generation) គឺសំដៅ​ទៅលើ​ជំនាន់ទី ៤ នៃ Cellular Wireless Standard គឺមិនមែន​សំដៅការបញ្ជូន​ទិន្នន័យ​បាន​ 4GB/s (ជីកាប៊ីត ក្នុង១វិនាទី)  នោះទេ។ មុននឹង​ចេញ​នូវ​​បច្ចេកវិទ្យា​ថ្មី (4G) នេះក៏មាន 3G និង 2Gផងដែរ។ ប៉ុន្តែ​បន្ទាប់ពី 3G អាចដំណើរការ​បានជោគជ័យ​នៅលើទីផ្សារមក​តម្រូវការ​របស់អ្នក​ប្រើប្រាស់​ គឺចង់បាន​ល្បឿន​កាន់តែ​លឿនទៅៗ រហូតដល់ 100Mbit/s សម្រាប់​អ្នកដែល​ប្រើប្រាស់​នៅលើ​រថយន្ត និងរថភ្លើង ហើយនិង 1Gbit/s សម្រាប់អ្នកថ្មើរជើង ឬអ្នកនៅនឹង​មួយកន្លែង​។

 

ដូចនេះហើយ​ ទើបមាននូវពាក្យថា 4G នេះ។ ប្រព័ន្ធរបស់ជំនាន់ទី៤ (4G) ត្រូវបានគេរំពឹងថា​នឹងអាច​ផ្តល់​ភាព​ទូលំទូលាយ និងមាន​សុវត្ថិភាពទៅ​គ្រប់​ Mobile Broadband ដែលប្រើ IP ដូចជា smartphone, Laptop, Wireless modem ជាដើម។

 

[...] អានលម្អិត