ប្លក់សំបុកអាយធីសូមជំរាបជូនដំណឹងដល់ ប្រិយមិត្ត និងមិត្តអ្នកតាមដានប្លក់នេះ ជ្រាបជាព័ត៌មានថា ប្លក់សំបុកអាយធីនឹងបង្កើត គេហទំព័រថ្មីមួយគឺ សំបុកអាយធីដតខម (www.sombokit.com)។ វ៉ិបសាយថ្មីនេះនឹងរៀបចំឡើង ដោយភ្ជាប់ជាមួយគន្លឹះ និងការអនុវត្តន៍ជាច្រើន ដែលក្នុងនោះរួមមាន៖
- របកគំហើញថ្មីៗ ពីបច្ចេកវិទ្យា ជាពិសេសគឺ ព័ត៌មានវិទ្យា (អាយធី) នេះឯង
- គន្លឹះ និងដំណោះស្រាយ ដែលកើតមានជារឿយៗ ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍វីនដូ ម៉ាក និងលីនុច (Window, Mac and Linux)
- ការអនុវត្តន៍ពី របៀបរចនារូបភាព, ការបង្កើតក្រាហ្វិកថ្មីៗ និង ការបង្កើតវ៉ិបសាយ ដោយប្រើប្រាស់កម្មវិធី Adobe Photoshop, Adobe Illustrator, Adobe Flash, Adobe Dreamweaver និងកម្មវិធីរចនាថ្មីៗមួយចំនួនទៀត
- ការអនុវត្តន៍ពី ការបង្កើតកម្មវិធី (តូចៗ) ដោយប្រើប្រាស់កម្មវិធី Visual Studio 2008 (ជ្រើសយកភាសា VB.NET) និងភាសា Java។
- បន្ថែមពីលើនេះទៀត សំបុកអាយធីនឹងរៀបចំជូនតាមការស្នើរសុំ របស់លោកអ្នក ដូចជាការបង្ហាញជាវីដេអូអនុវត្តន៍ជាដើម។
តើលោកអ្នកចំនេញអ្វី បើចូលទៅទស្សនាគេហទំព័រថ្មីនេះ?
- ចំងល់ ឬចំណោទបញ្ហារបស់លោកអ្នកត្រូវបានដោះស្រាយ
- រួចផុតពីពាក្យថា “កង្កែបក្នុងអណ្តូង” (ព្រោះគន្លឹះ និងបច្ចេកវិទ្យាថ្មីត្រូវបានផ្តល់ជូន)
- ជួយលោកអ្នកឲ្យចៀសឆ្ងាយពី ភាពអផ្សុក ឬទំនេរច្រើន (ឧ. អនុវត្តន៍តាមរបៀបងាយៗ)
