how to create submenu in wordpress

របៀប​បន្ថែម Submenu ឬ Subpage ក្នង WordPress

ដោយមានសំណូមពរពីប្រិយមិត្តអ្នកអាន សំបុកអាយធី សូមលើកយកការបង្កើត បន្ថែមនូវ Submenu ឬ Subpage នៅក្នុង WordPress មកបង្ហាញជូនលោកអ្នកដូចខាងក្រោម៖

————

វាជាការងាយបំផុត … ដោយលោកអ្នកគ្រាន់តែ ចូលទៅកាន់ Dashboard (ក្តារបញ្ជា) => Pages (ទំព័រ)=> Add New Page (បន្ថែមទំព័រថ្មី)

បន្ថែមទំព័រ

ទំព័រ

បន្ទាប់ពីដាក់ចំណងជើងហើយ សូមជ្រើសរើស Parent ដើម្បីកំណត់ថា តើលោកអ្នកនឹងបង្ហាញ Submenu ឬ Subpage នៃទំព័រនោះនៅក្រោម Menu មួយណា…

Parent

choose parent

បន្ទាប់ពី Select ហើយ លោកអ្នកអាចសរសេរជាអត្ថបទ ឬគន្លឹះនៅត្រង់ប្រអប់ សរសេរចំកណ្តាលនោះបាន រួចសូមចុចលើ Publish (ផ្សព្វផ្សាយ)

*** ចំណាំ៖ ត្រង់ Order (លំដាប់) លោកអ្នកអាចកំណត់តាមចំនួនណាមួយ ដែលអ្នកត្រូវការ … មានន័យថា វានឹងបង្ហាញតាមលំដាប់លេខរៀងដែលអ្នកបានកំណត់ ។ ប៉ុន្តែបើអ្នកមិនបំពេញវានឹងចាប់យក ដោយខ្លួនឯង។

publish

បន្ទាប់មក លោកអ្នកនឹងឃើញ៖

មានន័យថា អ្នកបាន Publish រូចហើយ

ដើម្បីពិនិត្យមើលលទ្ធផល លោកអ្នកអាចចូលទៅកាន់ Homepage (ទំព័រដើម) រួច Refresh នោះលោកអ្នកនឹងទទួលបាន Dropdown Menu នៅពេលលោកអ្នក ដាក់ mouseOver លើវា…

រួចរាល់

បញ្ជាក់៖ នៅពេលដែលលោកអ្នកបង្កើត sub page ឬ page លោកអ្នកគួរតែដាក់ជាអត្ថបទ ឬគន្លឹះ នៅក្នុងទំព័រនោះផង ហើយសូមចំនាំថា គេប្រើ ឬដាក់អត្ថបទចូលក្នុង Page ភាគច្រើនជាប្រភេទអត្ថបទ បែប Statis (មិនសូវមានការកែប្រែ).. ។

បន្ថែម៖ ការបង្កើត Categories (ចំណាត់ក្រុម)

ស្រដៀងគ្នាដែរ លោកអ្នកអាចបង្កើតវា ដោយគ្រាន់តែ ចូលទៅកាន់ Dashboard => Post => Add New Post រួច ក្រលេកមក មើលផ្នែកខាងស្តាំ នោះនឹងឃើញ ។ ដើម្បីបន្ថែមលោកអ្នកគ្រាន់តែ ចុចលើ Add New Category (បន្ថែមចំណាត់ក្រុមថ្មី) ហើយលោកអ្នកក៏អាចជ្រើសរើស Parent Categories បានដែរ សូមមើលរូប៖

បន្ថែមចំណាត់ក្រុមថ្មី

រើសចំណាត់ក្រុមមេ

ចុចលើបន្ថែមចំនាត់ក្រុមថ្មី

តែប៉ុន្នេះជាការស្រេច… សម្រាប់គន្លឹះ  និងអត្ថបទនានារបស់ WordPress លោកអ្នកអាចផ្ញើជាកម្រងសំនួរមកកាន់សំបុកអាយធីបានតាមរយៈ Blog http://www.sombokit.wordpress.com ឬ វ៉ិបសាយ http://www.sombokit.com នោះសំបុកអាយធី នឹងព្យាយាមស្វែងរកចម្លើយជូនលោកអ្នក។

 

គន្លឹះខ្លីៗ ក្នុង WordPress

ដោយ​មានសំណូមពរ​ពី​ប្រិយមិត្ត ​សំបុកអាយ​ធីមានកិត្តិយស​សូម​លើកយក​គន្លឹះខ្លី​ក្នុងការ​ប្រើប្រាស់ WordPress.org ដែលជាចម្ងល់ដ៏សំខាន់​របស់​ម្ចាស់​សំណូមពរ។ ក្នុងនោះរួម​មាន​៖

១. ការបង្ហាញពីរបៀបដាក់រូបសម្បនិម្មិត (Gravatar)

ការដាក់រូបសម្បនិម្មិតគឺជាផ្នែក ​ដ៏ល្អមួយ​ក្នុងការ​បង្ហាញ​ពី​រូបភាព​ដែលអាចជាឡូហ្គូ ឬរូបតំណាង​ដែល​នឹង​បង្ហាញ​ទស្សនិកជន ឲ្យស្គាល់​កាន់​តែច្បាស់ ជាជាង​ការប្រើប្រាស់​រូប​ដែលផ្តល់​ដោយប្រព័ន្ធ WordPress

ដើម្បីអាចរូបតំណាង​ផ្ទាល់ខ្លួនបាន​ សូមចូលទៅកាន់​គេហទំព័រ http://en.gravatar.com/

[...] អានលម្អិត