wp_cpanel_thum

របៀប​តំឡើង WordPress ដោយ​ប្រើ Cpanel

ដូចដែល​បានសន្យា​សំបុកអាយធី​បាន​ចុះផ្សាយ​​វីដេអូ​បង្ហាញ​ពី​ការតំឡើង WordPress ដោយប្រើ Cpanel ជាជំនួយ។ ឥឡូវនេះ​ក៏​ស្រដៀ​ង​នឹងអត្ថបទ​មុន​ដែរ សំបុកអាយធី​នឹង​បង្ហាជូន​លោកអ្នក​ជាអត្ថបទ​​វិញ​ម្តង។

————————————————————

ជាដំបូង​សូម​លោកអ្នក​ចូល​ទៅកាន់​គេហទំព័រ​របស់អ្នក​ រួចវាយ​បន្ថែមពាក្យថា Cpanel ដើម្បី​ចូលទៅ​កាន់ Hosting Control Panel (Cpanel) ហើយ​សូម​លោកអ្នក​បញ្ចូល ឈ្មោះ​ប្រើប្រាស់​ និង​លេខសម្ងាត់ (Username and Password) ដើម្បីឡុកអ៊ីន។

ឧ. http://www.sombokit.com/cpanel

ជំហានទី២៖ សូមបន្តចូលទៅ​កាន់ File Manager ដែលជាទីតាំង​រក្សាទុក​ទិន្នន័​របស់អ្នក

ជំហានទី៣៖ បន្ទាប់មក​សូម​ជ្រើស​រើសទីតាំង​ដែល​អ្នក​នឹងចូលទៅ។ សូមរើសយក Web Root Directory

ជំហានទី៤៖ ពេលដែល​លោកអ្នកចុចលើប៊ូតុង Go វានឹង​បើក​ទំព័រ​ថ្មី​មួយទៀត​ ហើយនឹង​​រាយបញ្ជី File និង Folder ដែលមាន​នៅ​ក្នុង​នោះ។

ជំហានទី៥៖ ពេលនេះ លោកអ្នក​អាច​ចាប់​ផ្តើម​តំឡើង WordPress បានហើយ ដោយគ្រាន់តែអាប់ឡូត WordPress.zip ចូលមក​ក្នុងទីតាំងនេះ ដែល WordPress 3.3 (កំណែប្រែចុងក្រោយ) លោកអ្នកអាច​ធ្វើការទាញ​យក​បាន​នៅឯ http://www.wordpress.org ។ សូមចុចលើ Upload ប៊ូតុង រួចចូលទៅ​ជ្រើសរើស ទីតាំង​ដែល​អ្នក​រក្សាទុក​ File Zip នោះ។


១. ចុចអាប់ឡូតប៊ូតុង

២. ជ្រើសរើស File

៣. រកទីតាំង​ដែលបាន​រក្សា File WordPress 3.3

កំពុងអាប់ឡូត File

បន្ទាប់ពី​ការតំឡើង​ត្រូវបាន​បញ្ចប់ហើយ សូមលោកអ្នក​ចុចលើ Back to /home/xxx/public_html ដើម្បី​ត្រឡប់ទៅកាន់ File Manager ដែល​ជាកន្លែង​រក្សាទុក File នោះវានឹង​បិទ​ទំព័រ​ដែល​អ្នក​កំពុង​តែ​ស្ថិតនៅ ហើយចូលទៅ Refresh នៅទីតាំង File Manager។


ត្រឡប់ទៅកាន់​ទីតាំងដើមវិញ

ហើយលោកអ្នក​នឹងទទួលបាន

ជំហានទី៦៖ សូមចុចលើ File wordpress-3.3.zip នោះ រួចចុច​លើប៊តុង Extract ដើម្បី​ពន្លា File នោះ​ឲ្យចេញ​មកជា Folder និង File វិញ​ទើប​អាច​ដំណើរការ​តំឡើងបាន។


select file ដើម្បី extract

ចាប់ផ្តើម extract file

លទ្ធផល​នៃ​ការពន្លា (extract)

ជំហានទី៧៖ បានត្រឹមប៉ុន្នេះ ប្រសិនបើ​លោកអ្នកចូលទៅកាន់គេហទំព័រ​របស់អ្នក (ឧ. http://www.sombokit.com) នោះលោកអ្នក​នឹងឃើញ​មាន Folder ឈ្មោះ wordpress (ដូចជា http://www.sombokit.com/wordpress )ហើយ​ទាល់តែចុចលើ Folder នោះទើ​បអាច​ចូលទៅ​តំឡើងបាន។ ដូច្នេះ​សូម​លោកអ្នក​ផ្លាស់ទី File និង Folder ទាំងនោះ (ដែល​មាននៅក្នុង Folder WordPress ) ចេញមក​កាន់ក្រៅ។ មានន័យថា វានឹង​ស្ថិតនៅទីតាំង Root ផ្ទាល់តែម្តង សូមមើលតាមរូប៖


ចុចពីរដងលើ Folder

លោកអ្នកនឹងឃើញ Files និង Folders ជាច្រើន សូមចុចលើ Select all ហើយចុចលើ Move File


ឃើញ Files និង Folders

Select All ហើយ Move File

មានន័យថា អ្នកនឹងផ្លាស់ទី​ទៅ public_html

ហើយ​លោកអ្នកនឹងទទួលបាន Files និង Folders ជាច្រើន​នៅ​ផ្ទាល់​ក្នុងទីតាំង /public_html (ដែលជាទីតាំង​រក្សាទុក Files)


បន្ទាប់ពីផ្លាស់ទី Files និង Folders ចេញមកទីតាំង public_html
ជំហានទី៨៖ មកដល់ត្រឹមនេះ សូមលោកអ្នក​ចូលទៅកាន់ទីតាំង​អាសយដ្ឋាន​គេហទំព័រ​របស់អ្នក (ឧ. http://www.sombokit.com)។ វានឹងទាមទារ​ឲ្យអ្នក​​បង្កើត Configuration File (wp-config.php) ដើម្បីអាចតំឡើង WordPress បាន។ តែសូម​លោកអ្នក​កុំបារម្ភ ដោយគ្រាន់តែ​ធ្វើតាម​ជំហានៗ ដែល​គេ​តម្រូវឲ្យអ្នក​បំពេញ គឺជាការស្រេច។


ក.ចាប់ផ្តើម​បង្កើត file wp-config.php

ខ. ចុចលើ Let’s go ដើម្បីបំពេញ​ទាំង ៥​ចំនុច​ខាងលើ

សូមបំពេញ​ឈ្មោះក្នុង​ Filed ដែល​ត្រូវការទាំងនោះ

ចំណាំ៖ ត្រង់ Field Database Name និង User Name រួមជាមួយ Password មុននឹងលោកអ្នក​ដាក់ឈ្មោះ សូមចូលទៅ​បង្កើត Blank Database តាមរយៈ MySQL Database ® Wizard ដែល​មានស្រាប់​ក្នុង Cpanel របស់អ្នក ព្រោះ​ពេលដែល​តំឡើង WordPress នឹង​បង្កើត tables និងបញ្ចូល​ទិន្នន័យចូល​ទៅក្នុង Database នោះ។ ដូចនេះ សូមត្រឡប់ទៅ Cpanel => Database => MySQL Database Wizard សូមអនុវត្តន៍​តាមរូប


បង្កើត Dabatase – ជំហាន ក

បង្កើត User – ជំហាន ខ

ចុចលើ All Privilege ដើម្បីកំណត់សិទ្ធិ​ឲ្យ User អាច Access ទៅកាន់ database បាន – ជំហាន គ

ជំហានទី៩៖ សូមលោកអ្នក​យក​ឈ្មោះ User និង Database មកបំពេញត្រង់ ជំហានទី៨ ខាងលើ​ឡើងវិញ (ឬលោកអ្នកអាច​បង្កើត​ឈ្មោះ​Database និង Username ឲ្យត្រូវតាមអ្វី​ដែល​អ្នក​បាន​បំពេញ​ក៏បាន)។ ពេលដែល​បំពេញ​បានត្រឹម​ត្រូវ​ លោកអ្នក​នឹងទទួលបាន៖


ចាប់ផ្តើមតំឡើង
ជំហានទី១០៖ សូមបំពេញ​ព័ត៌មាន​ខ្លីៗ ដែល​ WordPress ត្រូវការ​ដើម្បីតំឡើង៖


បំពេញព័ត៌មាន

ជាចុងក្រោយ លោកអ្នកគ្រាន់តែឡុកអ៊ីនទៅ គឺអាច​ប្រើប្រាស់ WordPress បាន​ដោយងាយស្រួល។


TITB Hosting

សូមលោកអ្នក​សាកល្បង​អនុវត្តន៍ និង​ព្យាយាម​ប្រើប្រាស់ WordPress ប្រសិនបើ​លោកអ្នក​មាន Domain និង Hosting រួចហើយ តែបើនៅទេ សំបុកអាយធី​សូមណែនាំ សេវា​បង្ហោះ​ដែលមានទំនុកចិត្តជូនលោកអ្នក​ នោះគឺ TITB Hosting តម្លៃ – សេវាកម្ម – គុណភាព ពិតជាពិសេស!!

file-setup-locate

របៀបបង្កើត File Setup សម្រាប់​កម្មវិធី Visual Studio

កម្មវិធី Visual Studio គឺជាកម្មវិធី​​ប្រើ​សម្រាប់​បង្កើត​កម្មវិធីនានា ទាំងតូច និងធំ។ កម្មវិធីនេះមាន​ច្រើនភាសាដូចជា៖ ភាសា VB.NET – ភាសា C# – ភាសា C++ និង J# ជាដើម។ ម៉្យាងទៀត​លោកអ្នក​ក៏អាច​ប្រើ​កម្មវិធី​ដើម្បី បង្កើត​កម្មវិធីមួយចំនួនធំ ដូចជា ប្រព័ន្ធ​គ្រប់គ្រង​ការកុំម៉្មង់ទំនិញ – ប្រព័ន្ធគ្រប់គ្រង​ឃ្លាំង​ស្តុកទំនិញ – ហ្គេមសម្រាប់ជាការកម្សាន្ត ក៏បានដែរ។ ដើម្បីឲ្យ​កម្មវិធី​ទាំងនោះ​ ដំណើរការ​បានលើ​ម៉ាស៊ីនទូទៅ លោកអ្នក​ចាំបាច់​ត្រូវបង្កើត File Setup សម្រាប់យកទៅតំឡើងបាន ។

សូមងាកមក​អនុវត្តន៍​ពីរបៀបបង្កើត File Setup វិញម្តង៖

ជំហានទី១៖ សូមបើក​កម្មវិធី  Visual Studio 2008 (ឬ Visual Studio 2010 តាមអ្ចីដែលអ្នក​បានតំឡើង) រួច​បង្កើត Project ថ្មីដោយ​វាយ CTRL + N ឬចូល​ទៅ​កាន់​ File => New Project ។

ជំហានទី២៖ បន្ទាប់មកទៀត ត្រង់ Project Type សូមចុច​ត្រង់ Other Project Type រួចចុចលើ Setup and Deployment ហើយសូមជ្រើសយក Setup Project នៅត្រង់​ប្រអប់ Template (ខាងស្តាំ) ។

បង្ហាញផ្ទាំង ថ្មី បន្ទាប់ពីចុចប៊ូតុង OK

ជំហានទី៣៖ សូមចម្លង File ពី Folder Project របស់អ្នក​ដែលស្ថិតនៅទីតាំង​ម៉ាស៊ីន​របស់អ្នក និងនៅក្នុង Folder Debug (សូមពិនិត្យរូប)

ចម្លង File ទាំងអស់

ជំហានទី៤៖ សូមត្រឡប់​មក  Visual Studio វិញ រួច Paste File ដែលបាន​ចម្លង​អំបាញ់មិញ​មក​ដាក់ក្នង Application Folder

ជំហានទី៥៖ សូម Select លើ File ដែលមាន extension .exe រួចចុច Mouse ស្តាំ​ => Create Shortcut to UR_PROJECT_NAME ហើយទាញ​យក File Shortcut នោះទៅដាក់​ក្នុង User’s Desktop ដើម្បី​ងាយស្រួល​ ពេលតំឡើង​កម្មវិធី​នោះរួច វានឹង​បង្ហាញ នៅលើ Desktop របស់អ្នក​ផ្ទាល់​តែម្តង!

បង្កើត Shortcut

ចម្លង File Shortcut ទៅដាក់ក្នុង User's Desktop

ជំហានចុងក្រោយ៖ សូមចុចលើ Build Menu រួចជ្រើស​យក Build UR_PROJECT_NAME

Build File exe និង msi

បញ្ជាក់៖ File Setup ដែលបាន​ Build នោះ​នឹងស្ថិតនៅជាមួយ Folder Project ដែលបាន​បង្កើតដំបូង

បន្ទាប់ពី បានតំឡើង កម្មវិធី ជាប្រភេទ File Setup ហើយ

ខាងក្រោមនេះ ជា Project មួយចំនួន​ដែលជា​ប្រភេទ File *.msi សម្រាប់តំឡើង​៖

ក. ល្បែងទាយ​ប្រស្នា (បង្កើតដោយលោក Kaing Menglieng)

ទាញយក

ខ. ហ្គេម Puzzle បង្កើតដោយ លោក Kaing Menglieng

គ.  ហ្គេមចង ក (Hangover) បង្កើតដោយ លោក Kaing Menglieng