សំបុកអាយធីដតខម នឹងឡើងអនឡាញ​នៅថ្ងៃស្អែក!

ប្លក់សំបុកអាយធីសូមជំរាបជូនដំណឹងដល់ ប្រិយមិត្ត និងមិត្តអ្នកតាមដានប្លក់នេះ ជ្រាបជាព័ត៌មានថា ប្លក់សំបុកអាយធីនឹងបង្កើត គេហទំព័រថ្មីមួយគឺ សំបុកអាយធីដតខម (www.sombokit.com)។ វ៉ិបសាយថ្មីនេះនឹងរៀបចំឡើង ដោយភ្ជាប់ជាមួយគន្លឹះ និងការអនុវត្តន៍ជាច្រើន ដែលក្នុងនោះរួមមាន៖

  • របកគំហើញថ្មីៗ ពីបច្ចេកវិទ្យា ជាពិសេសគឺ ព័ត៌មានវិទ្យា (អាយធី) នេះឯង
  • គន្លឹះ និងដំណោះស្រាយ ដែលកើតមានជារឿយៗ ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍វីនដូ ម៉ាក និងលីនុច (Window, Mac and Linux)
  • ការអនុវត្តន៍ពី របៀបរចនារូបភាព, ការបង្កើតក្រាហ្វិកថ្មីៗ និង ការបង្កើតវ៉ិបសាយ ដោយប្រើប្រាស់កម្មវិធី Adobe Photoshop, Adobe Illustrator, Adobe Flash, Adobe Dreamweaver និងកម្មវិធីរចនាថ្មីៗមួយចំនួនទៀត
  • ការអនុវត្តន៍ពី ការបង្កើតកម្មវិធី (តូចៗ) ដោយប្រើប្រាស់កម្មវិធី Visual Studio 2008 (ជ្រើសយកភាសា VB.NET) និងភាសា Java។
  • បន្ថែមពីលើនេះទៀត សំបុកអាយធីនឹងរៀបចំជូនតាមការស្នើរសុំ របស់លោកអ្នក ដូចជាការបង្ហាញជាវីដេអូអនុវត្តន៍ជាដើម។

តើលោកអ្នកចំនេញអ្វី បើចូលទៅទស្សនាគេហទំព័រថ្មីនេះ?

  1. ចំងល់​ ឬចំណោទបញ្ហារបស់លោកអ្នកត្រូវបានដោះស្រាយ
  2. រួចផុតពីពាក្យថា “កង្កែបក្នុងអណ្តូង” (ព្រោះគន្លឹះ និងបច្ចេកវិទ្យាថ្មីត្រូវបានផ្តល់ជូន)
  3. ជួយលោកអ្នកឲ្យចៀសឆ្ងាយពី ភាពអផ្សុក ឬទំនេរច្រើន (ឧ. អនុវត្តន៍តាមរបៀបងាយៗ)

របៀបរចនាព្រះអាទិត្យស្ញេញ

លទ្ធផលសំរេច

លទ្ធផលសំរេច

ជំហានទី១៖ បើកកម្មវិធី Illustrator ហើយបង្កើត Project ថ្មីមួយ បន្ទាប់មកប្រើ Ellipse Tool ដើម្បីគូរ

ជំហានទី១

ជំហានទី២៖ ចាក់បំពេញពណ៌ដោយប្រើ Gradient Panel

ជំហានទី២

ជំហានទី៣៖ បង្កើត ellipse ថ្មីមួយទៀត (សំរាប់ក្នុងគ្រាប់ភ្នែក) ហើយប្រើ Gradient Panel ដដែលសំរាប់ចាក់ពណ៌

ជំហានទី៣

ជំហានទី៤៖ ដាក់គ្រាប់ភ្នែកខាងក្នុង

ជំហានទី៤

ជំហានទី៥៖ ដាក់គ្រាប់ភ្នែកខាងក្នុងពណ៌ខ្មៅ និងពន្លឺ សឲ្យមើលមកឃើញចាំង រលោងៗ

ជំហានទី៥

ជំហានទី៦៖ Select លើគ្រាប់ផ្នែកខាងក្នុង (ជំហានទី៣) រួចចំលង(Ctrl + C) ហើយ Paste (Ctrl+B = Paste in Back) ។ សូមធ្វើការផ្លាស់ទីឡើងលើ ហើយដាក់ពណ៌ទឺកក្រូចចាស់ និង Paste ម្តងទៀត ដោយផ្លាស់ទីចុះក្រោមវិញម្តង រួចចាក់ពណ៌ស

ជំហានទី៦

ជំហានទី៧៖ Select លើគ្រាប់ភ្នែកទាំងមូល ហើយចំលង (Ctrl + F = Paste in Front) និង Paste ទៅកាន់ទីតាំងមួយទៀត នោះយើងនឹងទទួលបានផ្នែកទាំងគូរ។

ជំនាហទី៧

ជំហានទី៨៖ ធ្វើចិញ្ចើម ដោយប្រើ Rectangle Tool (M)

ជំហានទី៨

ជំហានទី៩៖ ធ្វើឲ្យចិញ្ខើម រាងមូល សូមចូលទៅកាន់  Effects > Stylize > Round Corners ត្រង់ Radius Corner Dialog សូមដាក់ ១០ px ឬចំនួនផ្សេងពីនេះ យោងតាមទំហំ Project របស់អ្នក។

ជំហានទី៩

ជំហានទី១០៖ ចូលទៅកាន់ Go Effects > Warp > Arch ដោយបំពេញតួលេខស្រដៀង ឬដូចខាងក្រោម យោងទៅតាមទំហំ Project របស់អ្នក។ បន្ទាប់មក Object > Expand Appearance.

ជំហានទី១០

ជំហានទី១១៖ ចាក់ពណ៌ឈាមជ្រូក ចូលចិញ្ចើម និងប្រើ Gradient Tool (G)

ជំហានទី១១

ជំហានទី១២៖ Select ចិញ្ចើមទាំងមូល រួចចំលង និង Paste in Front និងចូលទៅកាន់ Object > Transform > Reflect ដើម្បីត្រឡប់រូប

ជំហានទី១៣

ជំហានទី១៤៖ បង្កើតច្រមុះ

ជំហានទី១៤

ជំហានទី១៥៖ ចាក់ពណ៌

ជំហានទី១៥

ជំហានទី១៦៖ ចំលង និង Paste in Back រួចប្រើ Direction Tool (A)

ជំហានទី១៦

ជំហានទី១៧៖ បង្កើតមាត់ ដោយប្រើ Ellipse Tool និង Rectangle Tool

ជំហានទី១៧

ជំហានទី១៨៖ ចាក់ពណ៌

ជំហានទី១៨

ជំហានទី១៩៖ ចំលង និង Paste in Back ហើយផ្លាស់ទី ដូចជំហានខាងលើ

ជំហានទី១៩

ជំហានទី២០៖ បង្កើតស្នាមតាមកៀនមាត់ពេលសើច

ជំហានទី២០

ជំហានទី២១៖ ចាក់ពណ៌ និងចំលង ហើយ​ Paste

ជំហានទី២១

ជំហានទី២២៖ ចំលង និង Paste ហើយដាក់តាមកៀនមាត់ ៣ជ្រុង

ជំហានទី២២

ជំហានទី២៣៖ Select លើប្រអប់មាត់ធំ ពណ៌ឈាមជ្រូក ហើយចំលង និង Paste in Front រួចទាញឡើងមកលើ និងចាក់ពណ៌ឲ្យវា

ជំហានទី២៣

ជំហានទី២៤៖ បង្កើតស្នាមធ្មេញ ដោមប្រើ Star Tool

ជំហានទី២៤

ជំហានទី២៥៖ បង្កើតអណ្តាត ដោប្រើ Ellipses Tool ហើយ ចាប់យកមាត់ ធ្មេញ ស្មាមសើច និងអណ្តាតមកផ្គុំ

ជំហានទី២៥

ជំហានទី២៦៖ យកបង្គុំខាងលើ មកភ្ជាប់ជាមួយមុខ

ជំហានទី២៦

ជំហានទី២៧៖ បង្កើតស្នាមផ្កាយជុំវិញ

ជំហានទី២៧

ជំហានទី២៨៖ ចាក់ពណ៌

ជំហានទី២៨

ជំហានទី២៩៖ ចំលង និងកាច់រៀង

ជំហានទី២៩

ជំហានទី៣០៖ យករូបខាងលើ មកតំរៀបភ្ជាប់ជាមួយក្បាលទាំងមូល

ជំហានទី៣០

ជំហានទី៣១៖ ហើយសូមចំលង ទំរង់ក្បាលខាងក្រៅដើម្បីដាក់ស្រមោល

ជំហានទី៣១

ជំហានទី៣២៖ រួចជាស្រេច

ជំហានទី៣២

សូមទាញយកនៅទីនេះ ព្រះអាទិត្យស្ញេញ