file-setup-locate

របៀបបង្កើត File Setup សម្រាប់​កម្មវិធី Visual Studio

កម្មវិធី Visual Studio គឺជាកម្មវិធី​​ប្រើ​សម្រាប់​បង្កើត​កម្មវិធីនានា ទាំងតូច និងធំ។ កម្មវិធីនេះមាន​ច្រើនភាសាដូចជា៖ ភាសា VB.NET – ភាសា C# – ភាសា C++ និង J# ជាដើម។ ម៉្យាងទៀត​លោកអ្នក​ក៏អាច​ប្រើ​កម្មវិធី​ដើម្បី បង្កើត​កម្មវិធីមួយចំនួនធំ ដូចជា ប្រព័ន្ធ​គ្រប់គ្រង​ការកុំម៉្មង់ទំនិញ – ប្រព័ន្ធគ្រប់គ្រង​ឃ្លាំង​ស្តុកទំនិញ – ហ្គេមសម្រាប់ជាការកម្សាន្ត ក៏បានដែរ។ ដើម្បីឲ្យ​កម្មវិធី​ទាំងនោះ​ ដំណើរការ​បានលើ​ម៉ាស៊ីនទូទៅ លោកអ្នក​ចាំបាច់​ត្រូវបង្កើត File Setup សម្រាប់យកទៅតំឡើងបាន ។

សូមងាកមក​អនុវត្តន៍​ពីរបៀបបង្កើត File Setup វិញម្តង៖

ជំហានទី១៖ សូមបើក​កម្មវិធី  Visual Studio 2008 (ឬ Visual Studio 2010 តាមអ្ចីដែលអ្នក​បានតំឡើង) រួច​បង្កើត Project ថ្មីដោយ​វាយ CTRL + N ឬចូល​ទៅ​កាន់​ File => New Project ។

ជំហានទី២៖ បន្ទាប់មកទៀត ត្រង់ Project Type សូមចុច​ត្រង់ Other Project Type រួចចុចលើ Setup and Deployment ហើយសូមជ្រើសយក Setup Project នៅត្រង់​ប្រអប់ Template (ខាងស្តាំ) ។

បង្ហាញផ្ទាំង ថ្មី បន្ទាប់ពីចុចប៊ូតុង OK

ជំហានទី៣៖ សូមចម្លង File ពី Folder Project របស់អ្នក​ដែលស្ថិតនៅទីតាំង​ម៉ាស៊ីន​របស់អ្នក និងនៅក្នុង Folder Debug (សូមពិនិត្យរូប)

ចម្លង File ទាំងអស់

ជំហានទី៤៖ សូមត្រឡប់​មក  Visual Studio វិញ រួច Paste File ដែលបាន​ចម្លង​អំបាញ់មិញ​មក​ដាក់ក្នង Application Folder

ជំហានទី៥៖ សូម Select លើ File ដែលមាន extension .exe រួចចុច Mouse ស្តាំ​ => Create Shortcut to UR_PROJECT_NAME ហើយទាញ​យក File Shortcut នោះទៅដាក់​ក្នុង User’s Desktop ដើម្បី​ងាយស្រួល​ ពេលតំឡើង​កម្មវិធី​នោះរួច វានឹង​បង្ហាញ នៅលើ Desktop របស់អ្នក​ផ្ទាល់​តែម្តង!

បង្កើត Shortcut

ចម្លង File Shortcut ទៅដាក់ក្នុង User's Desktop

ជំហានចុងក្រោយ៖ សូមចុចលើ Build Menu រួចជ្រើស​យក Build UR_PROJECT_NAME

Build File exe និង msi

បញ្ជាក់៖ File Setup ដែលបាន​ Build នោះ​នឹងស្ថិតនៅជាមួយ Folder Project ដែលបាន​បង្កើតដំបូង

បន្ទាប់ពី បានតំឡើង កម្មវិធី ជាប្រភេទ File Setup ហើយ

ខាងក្រោមនេះ ជា Project មួយចំនួន​ដែលជា​ប្រភេទ File *.msi សម្រាប់តំឡើង​៖

ក. ល្បែងទាយ​ប្រស្នា (បង្កើតដោយលោក Kaing Menglieng)

ទាញយក

ខ. ហ្គេម Puzzle បង្កើតដោយ លោក Kaing Menglieng

គ.  ហ្គេមចង ក (Hangover) បង្កើតដោយ លោក Kaing Menglieng

សំបុកអាយធីដតខម នឹងឡើងអនឡាញ​នៅថ្ងៃស្អែក!

ប្លក់សំបុកអាយធីសូមជំរាបជូនដំណឹងដល់ ប្រិយមិត្ត និងមិត្តអ្នកតាមដានប្លក់នេះ ជ្រាបជាព័ត៌មានថា ប្លក់សំបុកអាយធីនឹងបង្កើត គេហទំព័រថ្មីមួយគឺ សំបុកអាយធីដតខម (www.sombokit.com)។ វ៉ិបសាយថ្មីនេះនឹងរៀបចំឡើង ដោយភ្ជាប់ជាមួយគន្លឹះ និងការអនុវត្តន៍ជាច្រើន ដែលក្នុងនោះរួមមាន៖

  • របកគំហើញថ្មីៗ ពីបច្ចេកវិទ្យា ជាពិសេសគឺ ព័ត៌មានវិទ្យា (អាយធី) នេះឯង
  • គន្លឹះ និងដំណោះស្រាយ ដែលកើតមានជារឿយៗ ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍វីនដូ ម៉ាក និងលីនុច (Window, Mac and Linux)
  • ការអនុវត្តន៍ពី របៀបរចនារូបភាព, ការបង្កើតក្រាហ្វិកថ្មីៗ និង ការបង្កើតវ៉ិបសាយ ដោយប្រើប្រាស់កម្មវិធី Adobe Photoshop, Adobe Illustrator, Adobe Flash, Adobe Dreamweaver និងកម្មវិធីរចនាថ្មីៗមួយចំនួនទៀត
  • ការអនុវត្តន៍ពី ការបង្កើតកម្មវិធី (តូចៗ) ដោយប្រើប្រាស់កម្មវិធី Visual Studio 2008 (ជ្រើសយកភាសា VB.NET) និងភាសា Java។
  • បន្ថែមពីលើនេះទៀត សំបុកអាយធីនឹងរៀបចំជូនតាមការស្នើរសុំ របស់លោកអ្នក ដូចជាការបង្ហាញជាវីដេអូអនុវត្តន៍ជាដើម។

តើលោកអ្នកចំនេញអ្វី បើចូលទៅទស្សនាគេហទំព័រថ្មីនេះ?

  1. ចំងល់​ ឬចំណោទបញ្ហារបស់លោកអ្នកត្រូវបានដោះស្រាយ
  2. រួចផុតពីពាក្យថា “កង្កែបក្នុងអណ្តូង” (ព្រោះគន្លឹះ និងបច្ចេកវិទ្យាថ្មីត្រូវបានផ្តល់ជូន)
  3. ជួយលោកអ្នកឲ្យចៀសឆ្ងាយពី ភាពអផ្សុក ឬទំនេរច្រើន (ឧ. អនុវត្តន៍តាមរបៀបងាយៗ)