file-setup-locate

របៀបបង្កើត File Setup សម្រាប់​កម្មវិធី Visual Studio

កម្មវិធី Visual Studio គឺជាកម្មវិធី​​ប្រើ​សម្រាប់​បង្កើត​កម្មវិធីនានា ទាំងតូច និងធំ។ កម្មវិធីនេះមាន​ច្រើនភាសាដូចជា៖ ភាសា VB.NET – ភាសា C# – ភាសា C++ និង J# ជាដើម។ ម៉្យាងទៀត​លោកអ្នក​ក៏អាច​ប្រើ​កម្មវិធី​ដើម្បី បង្កើត​កម្មវិធីមួយចំនួនធំ ដូចជា ប្រព័ន្ធ​គ្រប់គ្រង​ការកុំម៉្មង់ទំនិញ – ប្រព័ន្ធគ្រប់គ្រង​ឃ្លាំង​ស្តុកទំនិញ – ហ្គេមសម្រាប់ជាការកម្សាន្ត ក៏បានដែរ។ ដើម្បីឲ្យ​កម្មវិធី​ទាំងនោះ​ ដំណើរការ​បានលើ​ម៉ាស៊ីនទូទៅ លោកអ្នក​ចាំបាច់​ត្រូវបង្កើត File Setup សម្រាប់យកទៅតំឡើងបាន ។

សូមងាកមក​អនុវត្តន៍​ពីរបៀបបង្កើត File Setup វិញម្តង៖

ជំហានទី១៖ សូមបើក​កម្មវិធី  Visual Studio 2008 (ឬ Visual Studio 2010 តាមអ្ចីដែលអ្នក​បានតំឡើង) រួច​បង្កើត Project ថ្មីដោយ​វាយ CTRL + N ឬចូល​ទៅ​កាន់​ File => New Project ។

ជំហានទី២៖ បន្ទាប់មកទៀត ត្រង់ Project Type សូមចុច​ត្រង់ Other Project Type រួចចុចលើ Setup and Deployment ហើយសូមជ្រើសយក Setup Project នៅត្រង់​ប្រអប់ Template (ខាងស្តាំ) ។

បង្ហាញផ្ទាំង ថ្មី បន្ទាប់ពីចុចប៊ូតុង OK

ជំហានទី៣៖ សូមចម្លង File ពី Folder Project របស់អ្នក​ដែលស្ថិតនៅទីតាំង​ម៉ាស៊ីន​របស់អ្នក និងនៅក្នុង Folder Debug (សូមពិនិត្យរូប)

ចម្លង File ទាំងអស់

ជំហានទី៤៖ សូមត្រឡប់​មក  Visual Studio វិញ រួច Paste File ដែលបាន​ចម្លង​អំបាញ់មិញ​មក​ដាក់ក្នង Application Folder

ជំហានទី៥៖ សូម Select លើ File ដែលមាន extension .exe រួចចុច Mouse ស្តាំ​ => Create Shortcut to UR_PROJECT_NAME ហើយទាញ​យក File Shortcut នោះទៅដាក់​ក្នុង User’s Desktop ដើម្បី​ងាយស្រួល​ ពេលតំឡើង​កម្មវិធី​នោះរួច វានឹង​បង្ហាញ នៅលើ Desktop របស់អ្នក​ផ្ទាល់​តែម្តង!

បង្កើត Shortcut

ចម្លង File Shortcut ទៅដាក់ក្នុង User's Desktop

ជំហានចុងក្រោយ៖ សូមចុចលើ Build Menu រួចជ្រើស​យក Build UR_PROJECT_NAME

Build File exe និង msi

បញ្ជាក់៖ File Setup ដែលបាន​ Build នោះ​នឹងស្ថិតនៅជាមួយ Folder Project ដែលបាន​បង្កើតដំបូង

បន្ទាប់ពី បានតំឡើង កម្មវិធី ជាប្រភេទ File Setup ហើយ

ខាងក្រោមនេះ ជា Project មួយចំនួន​ដែលជា​ប្រភេទ File *.msi សម្រាប់តំឡើង​៖

ក. ល្បែងទាយ​ប្រស្នា (បង្កើតដោយលោក Kaing Menglieng)

ទាញយក

ខ. ហ្គេម Puzzle បង្កើតដោយ លោក Kaing Menglieng

គ.  ហ្គេមចង ក (Hangover) បង្កើតដោយ លោក Kaing Menglieng

Google-Search

គន្លឹះ​ក្នុងការ​ស្វែងរក​ឯកសារ​​តាមរយៈ Google ឲ្យបានរហ័ស

លោកអ្នក​ប្រាកដ​ជាស្គាល់ Google.com ជាមិនខាន​កំពូល​វ៉ិបសាយ​សំរាប់ស្វែងរក និង​ល្បី​លំដាប់​លេខ១​លើ​ពិភព​លោក​។​ លេខ២​គឺ www.bing.com និងwww.yahoo.com។

សាកល្បងវិធីខាងក្រោមនេះមើល

១. នៅពេលដែល​លោកអ្នកចង់​ស្វែងរកឯកសារ​អ្វីមួយ សូមកុំសរសេរពាក្យវែង​ពេក សូម​សរសេរ​តែពាក្យ​គន្លឹះបានហើយ។

ឧទាហរណ៍៖ How can i print word document to file PDF?  សាកប្តូរទៅជា “Print word to PDF

[...] អានលម្អិត

របៀបតំឡើងវីនដូពីរដោយសុវត្ថិភាព

តើលោកអ្នកនិយមប្រើវីនដូពីរលើម៉ាស៊ីនតែមួយដែរឬទេ? មុននឹងចូលដល់ការតំឡើង សូមពិនិត្យមើលគុណសម្បត្តិ និងគុណវិបត្តិដែលកើតមានៈ

*** គុណសម្បត្តិ

  • អាចឲ្យម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដំណើរការបានលឿន (ព្រោះកម្មវិធីតិចជាងវីនដូ១)
  • កម្មវិធីតិចងាយស្រួលសំអាត និងរៀបចំ Registry
  • ពេលវីនដូមួយមានបញ្ហា នៅតែអាចចូលទៅវីនដូមួយទៀតបាន។

*** គុណវិបត្តិ

  • ពិបាកការពារការឆ្លលរាលដាលនៃមេរោគ (ការពារបានតែឌ្រាយ System)
  • ចាំបាច់ត្រូវប្តូរទៅមក បើសិនកម្មវិធីដែលចង់ប្រើមិនឋិតនៅលើ វីនដូដែលកំពុងបើក (ឧ. បើក Window XP ហើយចង់ប្រើ VB.NET ដែលនៅលើ Window 7)
  • ពេលខ្លះត្រូវតំឡើងកម្មវិធីជាន់គ្នា ដូចជា Microsoft Word, Excel ជាដើម។

ឥឡូវនេះ សំបុកអាយធីនឹងបង្ហាញជូនការតំឡើងទាំងពីរនេះ ឲ្យបានត្រឹមត្រូវ

  1. ដំបូងអ្នកគួរតែតំឡើងវីនដូ XP មុន
  2. Continue reading