file-setup-locate

របៀបបង្កើត File Setup សម្រាប់​កម្មវិធី Visual Studio

កម្មវិធី Visual Studio គឺជាកម្មវិធី​​ប្រើ​សម្រាប់​បង្កើត​កម្មវិធីនានា ទាំងតូច និងធំ។ កម្មវិធីនេះមាន​ច្រើនភាសាដូចជា៖ ភាសា VB.NET – ភាសា C# – ភាសា C++ និង J# ជាដើម។ ម៉្យាងទៀត​លោកអ្នក​ក៏អាច​ប្រើ​កម្មវិធី​ដើម្បី បង្កើត​កម្មវិធីមួយចំនួនធំ ដូចជា ប្រព័ន្ធ​គ្រប់គ្រង​ការកុំម៉្មង់ទំនិញ – ប្រព័ន្ធគ្រប់គ្រង​ឃ្លាំង​ស្តុកទំនិញ – ហ្គេមសម្រាប់ជាការកម្សាន្ត ក៏បានដែរ។ ដើម្បីឲ្យ​កម្មវិធី​ទាំងនោះ​ ដំណើរការ​បានលើ​ម៉ាស៊ីនទូទៅ លោកអ្នក​ចាំបាច់​ត្រូវបង្កើត File Setup សម្រាប់យកទៅតំឡើងបាន ។

សូមងាកមក​អនុវត្តន៍​ពីរបៀបបង្កើត File Setup វិញម្តង៖

ជំហានទី១៖ សូមបើក​កម្មវិធី  Visual Studio 2008 (ឬ Visual Studio 2010 តាមអ្ចីដែលអ្នក​បានតំឡើង) រួច​បង្កើត Project ថ្មីដោយ​វាយ CTRL + N ឬចូល​ទៅ​កាន់​ File => New Project ។

ជំហានទី២៖ បន្ទាប់មកទៀត ត្រង់ Project Type សូមចុច​ត្រង់ Other Project Type រួចចុចលើ Setup and Deployment ហើយសូមជ្រើសយក Setup Project នៅត្រង់​ប្រអប់ Template (ខាងស្តាំ) ។

បង្ហាញផ្ទាំង ថ្មី បន្ទាប់ពីចុចប៊ូតុង OK

ជំហានទី៣៖ សូមចម្លង File ពី Folder Project របស់អ្នក​ដែលស្ថិតនៅទីតាំង​ម៉ាស៊ីន​របស់អ្នក និងនៅក្នុង Folder Debug (សូមពិនិត្យរូប)

ចម្លង File ទាំងអស់

ជំហានទី៤៖ សូមត្រឡប់​មក  Visual Studio វិញ រួច Paste File ដែលបាន​ចម្លង​អំបាញ់មិញ​មក​ដាក់ក្នង Application Folder

ជំហានទី៥៖ សូម Select លើ File ដែលមាន extension .exe រួចចុច Mouse ស្តាំ​ => Create Shortcut to UR_PROJECT_NAME ហើយទាញ​យក File Shortcut នោះទៅដាក់​ក្នុង User’s Desktop ដើម្បី​ងាយស្រួល​ ពេលតំឡើង​កម្មវិធី​នោះរួច វានឹង​បង្ហាញ នៅលើ Desktop របស់អ្នក​ផ្ទាល់​តែម្តង!

បង្កើត Shortcut

ចម្លង File Shortcut ទៅដាក់ក្នុង User's Desktop

ជំហានចុងក្រោយ៖ សូមចុចលើ Build Menu រួចជ្រើស​យក Build UR_PROJECT_NAME

Build File exe និង msi

បញ្ជាក់៖ File Setup ដែលបាន​ Build នោះ​នឹងស្ថិតនៅជាមួយ Folder Project ដែលបាន​បង្កើតដំបូង

បន្ទាប់ពី បានតំឡើង កម្មវិធី ជាប្រភេទ File Setup ហើយ

ខាងក្រោមនេះ ជា Project មួយចំនួន​ដែលជា​ប្រភេទ File *.msi សម្រាប់តំឡើង​៖

ក. ល្បែងទាយ​ប្រស្នា (បង្កើតដោយលោក Kaing Menglieng)

ទាញយក

ខ. ហ្គេម Puzzle បង្កើតដោយ លោក Kaing Menglieng

គ.  ហ្គេមចង ក (Hangover) បង្កើតដោយ លោក Kaing Menglieng

របៀបតំឡើង Joomla 1.7 លើ Local ម៉ាស៊ីន

ការតំឡើង Joomla លើម៉ាស៊ីនលោកអ្នក​ជាវិធី​ដ៏ងាយស្រួល​មួយ ដោយគ្រាន់តែ​លោកអ្នក​មាននូវ៖

  •  កម្មវិធីសំរាប់តំឡើងសេវាកម្ម Apache និង MySQL អាចទាញយកបានតាមរយៈ
  1. កម្មវិធី Wamp Server (ទាញយក) ឬ
  2. កម្មវិធី Xampp (ទាញយក)
  • Joomla Application ដែលអាចទាញយកបានតាមរយៈ​គេហទំព័រដើម http://www.joomla.org/download.html កំណែប្រែទី ១.៧

សូមចាប់ផ្តើមសាកល្បងទាំងអស់គ្នា

អានលម្អិត

របៀបបង្កើត Database និង Table ក្នុង phpMyAdmin

phpMyAdmin ជាកម្មវិធីសំរាប់​បង្កើត Database របស់​វ៉ិបសាយដ៏ពិសេសមួយ​ដែលអនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើការ​បង្កើត Database, Table ក្នុងពេល​មួយដ៏​ខ្លី។

ជំហានដំបូងៈ សូមចូលទៅកាន់ http://localhost សំរាប់ការបង្កើត Database ក្នុង Local Machine

 

 

សូមបំពេញឈ្មោះ Database => ចុចលើប៊ូតុង Create

 

Continue reading