ដោយមានសំណូមពរពីប្រិយមិត្តអ្នកអាន សំបុកអាយធី សូមលើកយកការបង្កើត បន្ថែមនូវ Submenu ឬ Subpage នៅក្នុង WordPress មកបង្ហាញជូនលោកអ្នកដូចខាងក្រោម៖
————
វាជាការងាយបំផុត … ដោយលោកអ្នកគ្រាន់តែ ចូលទៅកាន់ Dashboard (ក្តារបញ្ជា) => Pages (ទំព័រ)=> Add New Page (បន្ថែមទំព័រថ្មី)
បន្ទាប់ពីដាក់ចំណងជើងហើយ សូមជ្រើសរើស Parent ដើម្បីកំណត់ថា តើលោកអ្នកនឹងបង្ហាញ Submenu ឬ Subpage នៃទំព័រនោះនៅក្រោម Menu មួយណា…
បន្ទាប់ពី Select ហើយ លោកអ្នកអាចសរសេរជាអត្ថបទ ឬគន្លឹះនៅត្រង់ប្រអប់ សរសេរចំកណ្តាលនោះបាន រួចសូមចុចលើ Publish (ផ្សព្វផ្សាយ)
*** ចំណាំ៖ ត្រង់ Order (លំដាប់) លោកអ្នកអាចកំណត់តាមចំនួនណាមួយ ដែលអ្នកត្រូវការ … មានន័យថា វានឹងបង្ហាញតាមលំដាប់លេខរៀងដែលអ្នកបានកំណត់ ។ ប៉ុន្តែបើអ្នកមិនបំពេញវានឹងចាប់យក ដោយខ្លួនឯង។
បន្ទាប់មក លោកអ្នកនឹងឃើញ៖
ដើម្បីពិនិត្យមើលលទ្ធផល លោកអ្នកអាចចូលទៅកាន់ Homepage (ទំព័រដើម) រួច Refresh នោះលោកអ្នកនឹងទទួលបាន Dropdown Menu នៅពេលលោកអ្នក ដាក់ mouseOver លើវា…
បញ្ជាក់៖ នៅពេលដែលលោកអ្នកបង្កើត sub page ឬ page លោកអ្នកគួរតែដាក់ជាអត្ថបទ ឬគន្លឹះ នៅក្នុងទំព័រនោះផង ហើយសូមចំនាំថា គេប្រើ ឬដាក់អត្ថបទចូលក្នុង Page ភាគច្រើនជាប្រភេទអត្ថបទ បែប Statis (មិនសូវមានការកែប្រែ).. ។
បន្ថែម៖ ការបង្កើត Categories (ចំណាត់ក្រុម)
ស្រដៀងគ្នាដែរ លោកអ្នកអាចបង្កើតវា ដោយគ្រាន់តែ ចូលទៅកាន់ Dashboard => Post => Add New Post រួច ក្រលេកមក មើលផ្នែកខាងស្តាំ នោះនឹងឃើញ ។ ដើម្បីបន្ថែមលោកអ្នកគ្រាន់តែ ចុចលើ Add New Category (បន្ថែមចំណាត់ក្រុមថ្មី) ហើយលោកអ្នកក៏អាចជ្រើសរើស Parent Categories បានដែរ សូមមើលរូប៖
តែប៉ុន្នេះជាការស្រេច… សម្រាប់គន្លឹះ និងអត្ថបទនានារបស់ WordPress លោកអ្នកអាចផ្ញើជាកម្រងសំនួរមកកាន់សំបុកអាយធីបានតាមរយៈ Blog http://www.sombokit.wordpress.com ឬ វ៉ិបសាយ http://www.sombokit.com នោះសំបុកអាយធី នឹងព្យាយាមស្វែងរកចម្លើយជូនលោកអ្នក។























