ដូចដែលបានសន្យាសំបុកអាយធីបានចុះផ្សាយវីដេអូបង្ហាញពីការតំឡើង WordPress ដោយប្រើ Cpanel ជាជំនួយ។ ឥឡូវនេះក៏ស្រដៀងនឹងអត្ថបទមុនដែរ សំបុកអាយធីនឹងបង្ហាជូនលោកអ្នកជាអត្ថបទវិញម្តង។
————————————————————
ជាដំបូងសូមលោកអ្នកចូលទៅកាន់គេហទំព័ររបស់អ្នក រួចវាយបន្ថែមពាក្យថា Cpanel ដើម្បីចូលទៅកាន់ Hosting Control Panel (Cpanel) ហើយសូមលោកអ្នកបញ្ចូល ឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ (Username and Password) ដើម្បីឡុកអ៊ីន។
ឧ. http://www.sombokit.com/cpanel
ជំហានទី២៖ សូមបន្តចូលទៅកាន់ File Manager ដែលជាទីតាំងរក្សាទុកទិន្នន័របស់អ្នក
ជំហានទី៣៖ បន្ទាប់មកសូមជ្រើសរើសទីតាំងដែលអ្នកនឹងចូលទៅ។ សូមរើសយក Web Root Directory
ជំហានទី៤៖ ពេលដែលលោកអ្នកចុចលើប៊ូតុង Go វានឹងបើកទំព័រថ្មីមួយទៀត ហើយនឹងរាយបញ្ជី File និង Folder ដែលមាននៅក្នុងនោះ។
ជំហានទី៥៖ ពេលនេះ លោកអ្នកអាចចាប់ផ្តើមតំឡើង WordPress បានហើយ ដោយគ្រាន់តែអាប់ឡូត WordPress.zip ចូលមកក្នុងទីតាំងនេះ ដែល WordPress 3.3 (កំណែប្រែចុងក្រោយ) លោកអ្នកអាចធ្វើការទាញយកបាននៅឯ http://www.wordpress.org ។ សូមចុចលើ Upload ប៊ូតុង រួចចូលទៅជ្រើសរើស ទីតាំងដែលអ្នករក្សាទុក File Zip នោះ។

១. ចុចអាប់ឡូតប៊ូតុង

២. ជ្រើសរើស File

៣. រកទីតាំងដែលបានរក្សា File WordPress 3.3

កំពុងអាប់ឡូត File
បន្ទាប់ពីការតំឡើងត្រូវបានបញ្ចប់ហើយ សូមលោកអ្នកចុចលើ Back to /home/xxx/public_html ដើម្បីត្រឡប់ទៅកាន់ File Manager ដែលជាកន្លែងរក្សាទុក File នោះវានឹងបិទទំព័រដែលអ្នកកំពុងតែស្ថិតនៅ ហើយចូលទៅ Refresh នៅទីតាំង File Manager។
ហើយលោកអ្នកនឹងទទួលបាន
ជំហានទី៦៖ សូមចុចលើ File wordpress-3.3.zip នោះ រួចចុចលើប៊តុង Extract ដើម្បីពន្លា File នោះឲ្យចេញមកជា Folder និង File វិញទើបអាចដំណើរការតំឡើងបាន។

select file ដើម្បី extract

ចាប់ផ្តើម extract file

លទ្ធផលនៃការពន្លា (extract)
ជំហានទី៧៖ បានត្រឹមប៉ុន្នេះ ប្រសិនបើលោកអ្នកចូលទៅកាន់គេហទំព័ររបស់អ្នក (ឧ. http://www.sombokit.com) នោះលោកអ្នកនឹងឃើញមាន Folder ឈ្មោះ wordpress (ដូចជា http://www.sombokit.com/wordpress )ហើយទាល់តែចុចលើ Folder នោះទើបអាចចូលទៅតំឡើងបាន។ ដូច្នេះសូមលោកអ្នកផ្លាស់ទី File និង Folder ទាំងនោះ (ដែលមាននៅក្នុង Folder WordPress ) ចេញមកកាន់ក្រៅ។ មានន័យថា វានឹងស្ថិតនៅទីតាំង Root ផ្ទាល់តែម្តង សូមមើលតាមរូប៖
លោកអ្នកនឹងឃើញ Files និង Folders ជាច្រើន សូមចុចលើ Select all ហើយចុចលើ Move File

ឃើញ Files និង Folders

Select All ហើយ Move File

មានន័យថា អ្នកនឹងផ្លាស់ទីទៅ public_html
ហើយលោកអ្នកនឹងទទួលបាន Files និង Folders ជាច្រើននៅផ្ទាល់ក្នុងទីតាំង /public_html (ដែលជាទីតាំងរក្សាទុក Files)

បន្ទាប់ពីផ្លាស់ទី Files និង Folders ចេញមកទីតាំង public_html
ជំហានទី៨៖ មកដល់ត្រឹមនេះ សូមលោកអ្នកចូលទៅកាន់ទីតាំងអាសយដ្ឋានគេហទំព័ររបស់អ្នក (ឧ. http://www.sombokit.com)។ វានឹងទាមទារឲ្យអ្នកបង្កើត Configuration File (wp-config.php) ដើម្បីអាចតំឡើង WordPress បាន។ តែសូមលោកអ្នកកុំបារម្ភ ដោយគ្រាន់តែធ្វើតាមជំហានៗ ដែលគេតម្រូវឲ្យអ្នកបំពេញ គឺជាការស្រេច។

ក.ចាប់ផ្តើមបង្កើត file wp-config.php

ខ. ចុចលើ Let’s go ដើម្បីបំពេញទាំង ៥ចំនុចខាងលើ

សូមបំពេញឈ្មោះក្នុង Filed ដែលត្រូវការទាំងនោះ
ចំណាំ៖ ត្រង់ Field Database Name និង User Name រួមជាមួយ Password មុននឹងលោកអ្នកដាក់ឈ្មោះ សូមចូលទៅបង្កើត Blank Database តាមរយៈ MySQL Database ® Wizard ដែលមានស្រាប់ក្នុង Cpanel របស់អ្នក ព្រោះពេលដែលតំឡើង WordPress នឹងបង្កើត tables និងបញ្ចូលទិន្នន័យចូលទៅក្នុង Database នោះ។ ដូចនេះ សូមត្រឡប់ទៅ Cpanel => Database => MySQL Database Wizard សូមអនុវត្តន៍តាមរូប

បង្កើត Dabatase – ជំហាន ក

បង្កើត User – ជំហាន ខ

ចុចលើ All Privilege ដើម្បីកំណត់សិទ្ធិឲ្យ User អាច Access ទៅកាន់ database បាន – ជំហាន គ
ជំហានទី៩៖ សូមលោកអ្នកយកឈ្មោះ User និង Database មកបំពេញត្រង់ ជំហានទី៨ ខាងលើឡើងវិញ (ឬលោកអ្នកអាចបង្កើតឈ្មោះDatabase និង Username ឲ្យត្រូវតាមអ្វីដែលអ្នកបានបំពេញក៏បាន)។ ពេលដែលបំពេញបានត្រឹមត្រូវ លោកអ្នកនឹងទទួលបាន៖

ចាប់ផ្តើមតំឡើង
ជំហានទី១០៖ សូមបំពេញព័ត៌មានខ្លីៗ ដែល WordPress ត្រូវការដើម្បីតំឡើង៖
ជាចុងក្រោយ លោកអ្នកគ្រាន់តែឡុកអ៊ីនទៅ គឺអាចប្រើប្រាស់ WordPress បានដោយងាយស្រួល។
សូមលោកអ្នកសាកល្បងអនុវត្តន៍ និងព្យាយាមប្រើប្រាស់ WordPress ប្រសិនបើលោកអ្នកមាន Domain និង Hosting រួចហើយ តែបើនៅទេ សំបុកអាយធីសូមណែនាំ សេវាបង្ហោះដែលមានទំនុកចិត្តជូនលោកអ្នក នោះគឺ TITB Hosting តម្លៃ – សេវាកម្ម – គុណភាព ពិតជាពិសេស!!


























